ភ្នំពេញ ៖ សូមបញ្ជាក់ថា សុីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះគឺជាសុីក្លូដែលទុកចោល មិនឃើញម្ចាស់ពីរបីថ្ងៃហើយ។ ហេតុអ្វីក៏ក្រុមកាកសំណល់សល់ពីបក្សប្រឆាំងហើយ ចូលចិត្តបង្កើតរឿងលាបពណ៍មន្ត្រីមូលដ្ឋានម្លេះ !
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បញ្ចាក់ថា “ការចែកចែយតាមបណ្តាញសង្គម មានការផ្សព្វផ្សាយពីការលើកសុីក្លូដាក់លើរថយន្តនៅត្រង់ចំណុចផ្លូវ១១០ កែងផ្លូវ១៥ (ផ្សារចាស់)។ សុីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះគឺជាសុីក្លូដែលប្រជាពលរដ្ឋផ្តល់ព័ត៌មានថាមិនឃើញម្ចាស់ពីរបីថ្ងៃហើយ។
ដូច្នេះដើម្បីរក្សាសុីក្លូ និងចង់ដឹងពីសុវត្ថិភាពម្ចាស់សុីក្លូទើបរដ្ឋបាលខណ្ឌសម្រេចចិត្តយកទៅរក្សាទុករង់ចាំម្ចាស់មកទទួល។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦,០០នាទី ម្ចាស់សុីក្លូបានអញ្ជើញមកទទួលយកទៅវិញហើយ។
អាស្រ័យហេតុនេះស្នើសុំមេត្តាបងប្អូនកុំបន្តចែកចាយរូបភាពវីដេអូនេះតទៅទៀត។
សូមរម្លឹកថា ៖ ការប្រឆាំងដែលខ្វះឧត្តម ស្ថាបនា ដល់សង្គមប្រកបដោយភាពត្រឹមត្រូវ ហើយមានចរិកនិយាយគ្មានការពិត ការប្រឆាំងនោះអស់តម្លៃហើយ ៕