អ្នកជួញដូរនិងប្រើប្រាស់ញៀនគ្រឿងពេលនេះមានជម្រើសតែ២ប៉ុណ្ណោះ គឺទី១ចេញសារភាពចំពោះប៉ូលិស និងទី២ត្រូវតែស្លាប់។ ការអនុវត្តតានតឹងបែបនេះហើយបានធ្វើឲ្យអ្នកញៀនថ្នាំ និងអ្នកជួញដូររហូតដល់ទៅ៦ម៉ឺននាក់ចេញមុខសារភាព ក្រោយរដ្ឋាភិបាលប្រកាសផ្តាច់អហង្កាថា ដោយអនុញ្ញាតឲ្យពលរដ្ឋដែលមានអាវុធបាញ់សម្លាប់អ្នកប្រើប្រាស់និងអ្នកជួញដូរថ្នាំញៀន។
ចាប់តាងពីឡើងកាន់អំណាចមកទល់ពេលនេះប្រធានាធិបតី Rodrigo Duterte មានសកម្មភាពដាច់ខាតចំពោះការកម្ចាត់គ្រឿងញៀន និងប្រឆំាងអំពើពុករលួយ។ មិនត្រឹមតែការប្រកាសតែមាត់ប៉ុណ្ណោះទេ កន្លងមកក៏មានការអនុវត្តដោយប៉ូលិសប៉ះទង្គិចគ្នាជាមួយក្រុមជួញដូរថ្នាំញៀន។
លោកប្រធានាធិបតី Duterte ធ្លាប់បានប្រកាសថា នឹងសម្លាប់ឲ្យអស់អ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ក្នុងរយៈពេល៦ខែដំបូងនៃការកាន់អំណាច បើលោកធ្វើមិនបានទេនឹងចុះចេញពីតំណែង។ លោកបានប្រកាសថា« ប្រសិនបើមានអ្នកណាម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន ខ្ញុំសូមទោសសាច់ញាតិគ្រូសារជាមុន ដោយសារតែអ្នកទាំងនោះអាចនឹងត្រូវសម្លាប់។ ខ្ញុំមិនអាចអត់ធ្មត់ទៀតឡើយ ហើយក៏មិនអាចលើកលេងឲ្យទៀតដែរ»។
ក្នុងរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះដែលលោក Duterte ឡើងកាន់អំណាចមានក្រុមជួញដូរគ្រឿងញៀន១០០នាក់ត្រូវបានសម្លាប់ ៤៣ពាន់នាក់ត្រូវប៉ូលិសចាប់ខ្លួន និងប្រមូលបានគ្រឿងញៀនជាង៣០០គីឡូក្រាម ។ ចំពោះការប្រកាសខាងលើអ្នកដែលប្រើប្រាស់ជាង៦០ពាន់នាក់ចេញមុខសារភាពចំពោះប៉ូលិស៕
ប្រែសម្រួល៖ ម៉ែវ សាធី