លោក លឹម គានហោ ចុះពិនិត្យប្រព័ន្ធស្ទឹងចាស់ នៅស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីសិក្សា និងស្តារឡើងវិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៦ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យប្រព័ន្ធស្ទឹងចាស់ ស្ថិតនៅក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

...

ស្ទឹងចាស់ អតីតជាស្ទឹងសង្កែ ប៉ុន្តែក្រោយពីការបង្វែរតួស្ទឹងត្រង់ចំណុចវត្តខ្វែង ឲ្យទឹកហូរចូលទៅអូរសង្កែ (បច្ចុប្បន្នស្ទឹងសង្កែ) បានធ្វើឲ្យរបបទឹកដែលធ្លាប់តែហូរតាមស្ទឹងចាស់ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ព្រមទាំងបានធ្វើឲ្យតួស្ទឹងនេះត្រូវគោកស្ទើរស្មើដីភូមិ ។

ដើម្បីបង្កើតចរន្តទឹកនេះឡើងវិញ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រុមអ្នកបច្ចេកទេស សិក្សា និងស្តារប្រព័ន្ធស្ទឹងចាស់ និងអូរមុនី ដែលមានប្រវែងសរុបជិត ៤០ គីឡូម៉ែត្រ ៕

image

image

image

image

image

image

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print