ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៩៥គ្រឿង (រថយន្ត ចំនួន២០គ្រឿង,ម៉ូតូ ចំនួន៧៥គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៥១ គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៩ គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៣នាក់
-អ្នកបើកបររថយន្ត ចំនួន០៦នាក់
+កម្រិត ០.៤៩ mg/L ឡើង ចំនួន៣២ គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២៣នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់
២.បទល្មើសផ្សេងៗ ចំនួន៤៤ គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៩នាក់
-រថយន្តល្មេីសសញ្ញាចរាចរណ៍ ចំនួន០៥ គ្រឿង
៣.វិធានការអប់រំ ចំនួន២៦៤នាក់
+ អប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន១៨១នាក់
– អ្នកបេីកបររថយន្ត ចំនួន១២២នាក់
– អ្នកបេីកបរម៉ូតូ ចំនួន៥៩នាក់
+ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន៨៣នាក់៕