ក្រុម Houthi បានវាយប្រហារនាវាសរុបចំនួន 61 នៅសមុទ្រក្រហម

ចែករំលែក៖

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ មេដឹកនាំក្រុម Houthi លោក Abdul Malik Al-Houthi បាននិយាយថា ក្រុមនេះបានបាញ់បង្ហោះកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើក (UAV) ជាង 400 គ្រឿង ដើម្បីវាយប្រហារលើកប៉ាល់នៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់កាលពីពេល 4 ខែកន្លងទៅ។

ដូច្នោះហើយ ក្រុម Houthiបានវាយប្រហារលើនាវាពាណិជ្ជកម្មសរុបចំនួន ៦១ គ្រឿង ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធា សំដៅលើផ្លូវសមុទ្រនៅក្នុងតំបន់ទាំងនេះ នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៣។ ប្រមុខក្រុមប្រដាប់អាវុធដែលគ្រប់គ្រងទឹកដី 1/3 របស់យេម៉ែន ក៏បានបញ្ជាក់ដែរថា យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក-អង់គ្លេស ក្នុងប្រទេសយេម៉ែន ទើបតែធ្វើឱ្យក្រុមនេះកាន់តែរឹងមាំ។
ប្រហែលមួយខែកន្លះបន្ទាប់ពីកងទ័ពអុីស្រាអែលបើកយុទ្ធនាការវាយប្រហារលើតំបន់ Gaza Strip នៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ក្រុម Houthi បន្តធ្វើការវាយប្រហារដោយកាំជ្រួច UAVs និងទូកអត្តឃាតប្រឆាំងនឹងកប៉ាល់នៅសមុទ្រក្រហម និងតំបន់ជុំវិញ។ ក្រុមប្រដាប់អាវុធគាំទ្រដោយអុីរ៉ង់បានប្រកាសការវាយប្រហារនេះដើម្បីដាក់សម្ពាធលើអុីស្រាអែលឱ្យបញ្ចប់យុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា។
នៅជិតពាក់កណ្តាលខែមករាឆ្នាំនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយេម៉ែនជាមួយនឹងគោលដៅបំផ្លាញសមត្ថភាពវាយប្រហាររបស់ក្រុម Houthi ។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមការវាយតម្លៃឯករាជ្យជាច្រើន យុទ្ធនាការវាយប្រហារតាមអាកាសមិនបានកាត់បន្ថយសមត្ថភាពយោធារបស់ក្រុម Houthi យ៉ាងខ្លាំងនោះទេ៕ ដោយធីរីណា

 

...

រូប​ថត​: hanoionline

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print