សង្កាត់ចំនួន៩១ ក្នុងចំណោមសង្កាត់១០៥ នៃ​រដ្ឋបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ បានបាញ់ថ្នាំសម្លាប់មូសរួចរាល់

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីជំនាញ​ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានសហការ​ជាមួយកងទ័ពអង្គភាព «ង៧០» ចុះបាញ់ថ្នាំសម្លាប់មូសរួចរាល់​ សង្កាត់ចំនួន៩១ ក្នុងចំណោមសង្កាត់១០៥ នៃ​រដ្ឋបាលខណ្ឌទាំង១៤​ នៅមូលដ្ឋានរាជធានីភ្នំពេញ។​ នេះបេីយោង​តាមការបញ្ជាក់ពី​ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

ជាក់ស្ដែង​លោកប្រធានមន្ទីរូបនេះ​ ថ្លែង​បន្តថា សកម្មភាពខាងលើនេះ គឺឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញបានណែនាំ មន្ទីរសុខាភិបាល និងការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ទាំង​៧ សហការជាមួយកងទ័ពអង្គភាព «ង៧០» និងរដ្ឋបាលខណ្ឌទាំង១៤ បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស នៅតាមសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ២០២៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ដោយឡែកនៅព្រលប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ក្រុម​ការងារបានចុះបាញ់ថ្នាំសម្លាប់មូស នៅសង្កាត់មនោរម្យ វាលវង់ អូរឬស្សីទី១ ទី២ និងទី៣ និង​ទួល​ទំពូងទី១។ គិតត្រឹមយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ដដែរនេះ ក្រុមការងារ​បាន​បាញ់​ថ្នាំ​នៅតា​មសង្តាត់ចំនួន៩១សង្កាត់ ដែលស្តិតនៅក្នុងខណ្ឌចំនួន១៣។ យើងបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូសនៅខណ្ឌចំនួន៩ រួមមានខណ្ឌសែនសុខ, ខណ្ឌ​ពោធិ៍​សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌទួលគោក, ខណ្ឌព្រែកព្នៅ, ខណ្ឌបឹងកេងកង, ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ។

...

ជាមួយគ្នានេះ​លោកវេជ្ជបណ្ឌិត ងី មានហេង ក៏សូម​អំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់​ជា​ជម្រក​មូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជា​ជម្រក​មូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បី​រួម​ចំណែក​ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯ​មូស​អង្កា​ម​មិន​មែន​ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ គ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print