ភ្នំពេញ៖ គំនរចាក់សំរាមដ៏ធំនៅទីលានជើងឯក ដែលមានចំនួន៣តំបន់ គឺតំបន់A,B,C លើផ្ទៃដី៣៤ហិកតា ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ដែលជាទីលានចាក់សំរាម ថ្មីបន្តពីទីលានចាក់សំរាមស្ទឹងមានជ័យ ក្នុងការចាក់សំរាមដឹកចេញរាជធានីភ្នំពេញប៉ុន្មានឆ្នាំនេះ ត្រូវបានចាក់ពេញ និងមានគំនរខ្ពស់ដូចភ្នំ បច្ចុប្បន្នទីលានតំបន់Aនេះផ្ទុកសំរាមចំនួន៣៦ លានតោន មិនអាចបន្ដចាក់សំរាមបានទៀត ដោយហេតុនេះទើបអាជ្ញាធររាជធានីភ្នំពេញ ធ្វើការអំពាវនាវរកដៃគូរពិតប្រាកដមកធ្វើការវិនិយោគំនរសំរាមនៅទីលានជើងឯកនេះ ។
...
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវបែបនេះ ខណៈលោករួមជាមួយនិងមន្ត្រីជំនាញបានចុះទៅពិនិត្យទីតាំងចាក់សំរាមដើម្បីរិះរកមធ្យោបាយក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលា និងប្រែក្លាយទីលានចាក់សំរាមនេះឲ្យទៅជាកន្លែងផ្តល់ផលប្រយោជន៍មកយើងវិញ។ ពិធីពិនិត្យនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០១៦ ។
លោក កែវ ចាន់ណារិទ្ធ អ្នកគ្រប់គ្រងទីលានចាក់សំរាម បានបញ្ជាក់ថា៖ ទីលានចាក់សំរាមជើងឯកនេះមាន ផ្ទៃដីទំហំ៣៤ ហិកតា បច្ចុប្បន្ន យើងធ្វើការបែងចែកជា៣តំបន់ គឺ A,B,C និងមានជម្រៅ១៩ម៉ែត្រ ដោយបានផ្ទេរ ចេញមកពិទីលានចាក់សំរាមនៅស្ទឹងមាន ជ័យកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៩ហើយមកដល់ពេលនេះទីលានចាក់សំរាមតំបន់A,មួយនេះបានផ្ទុកសំរាមគ្រប់ប្រភេទរហូតដល់៣៦លានតោន ទៅហើយ។ លោកបន្ដថា៖ ជាមធ្យមក្នុងមួយថ្ងៃនៅទីលានចាក់សំរាមជើងឯកនេះត្រូវបាននាំសំរាមគ្រប់ប្រភេទមកចាក់ប្រមាណ១៥០០តោន ។ មកដល់ពេលនេះគំនរសំរាមបានគរមានកំពស់ដូចភ្នំ នៅតំបន់ A,នេះមិនអាចបន្ដទៅទៀតទេត្រូវគ្រប់ទុក។ ហើយនៅត្រីមាសទី១ឆ្នាំ២០១៦នេះ សំរាមដែលកំពុងដឹកពេញពីកណ្ដាលរាជធានីភ្នំពេញមកចាក់នៅទីលាននេះ គឺយើងបន្ដចាក់នៅតំបន់B បន្ដទៀត តែកំបន់Bនេះ យើងប្រើរយៈពេលតែ៣ឆ្នំានិងអាចពេញហើយ ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនៃការចុះត្រួតពិនិត្យមើលទីលានចាក់សំរាមនេះបានបញ្ជាក់ថា៖ ទីលានចាក់សំរាមនេះមិនមែនជាបញ្ហាតូចទេដែលយើងត្រូវធ្វើការដោះស្រាយ ហើយត្រូវការដោះស្រាយជាបន្ទាន់ថែមទៀតមិនអាចទុកនៅបែបនេះបានទេ។ កន្លងមកមានក្រុមហ៊ុនឯកជនជាច្រើនសុំមកសាលារាជធានីភ្នំពេញ ក្នុងការវិនិយោគទៅលើគំនរសំរាមនេះតែក្រុមហ៊ុនទាំងនោះ បានត្រឹមតែសិក្សា និងនិយាយចោលប៉ុណ្ណោះដែលមកដល់ពេលនេះនៅមិនទាន់មានក្រុមហ៊ុនណាមួយមកដាក់ទុនវិនិយោគឲ្យពិតប្រាកដនៅឡើយទេ។ ក្នុងនាមសាលារាជធានីភ្នំពេញនឹងទទួលយកនូវការវិនិយោគនេះពីក្រុមហ៊ុនឯកជនទាំងអស់បើមានក្រុមហ៊ុនណាមួយមានបំណងចង់មកធ្វើការវិនិយោគទីលានចាក់សំរាមជើងឯកមួយនេះអាជ្ញាធរនិងទទួលជានិច្ច ៕
ដោយ៖ សំរិត
...