ផ្លូវជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង ក្លាយទៅជាកន្លែងតាំងលក់ខោអាវ ចតរថយន្ត និងម៉ូតូរ៉ឺម៉ក់កងបីហើយ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៦៣ (ហៅផ្លូវត្រសក់ផ្អែម) ជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង បានការរិះគន់ចំពោះអាជ្ញាធរខណ្ឌចំការមនចំៗថា មិនបានពិនិត្យពីបញ្ហាសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយ នៅតាមចិញ្ចើមផ្លូវ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងឡើយ ដោយសារតែផ្លូវនេះក្លាយទៅជាកន្លែងតាំងលក់ខោអាវ ចតរថយន្ត និងម៉ូតូរ៉ឺម៉ក់កងបីហើយ។

...

បើយើងធ្វើដំណើរតាមផ្លូវលេខ៦៣ (ហៅផ្លូវត្រសក់ផ្អែម) ជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន  យើងនឹងបានឃើញការដាក់តាំងខោអាវ និងមានរថយន្ត ម៉ូតូរ៉ឺម៉កកង់បីចតយ៉ាងអណាធិបតេយ្យនៅលើចិញ្ចើមផ្លូវជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកងតែម្តង។

សកម្មភាពទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសម្រាប់ពួកគាត់ គឺពួកគាត់ត្រូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុសម្រាប់ពួកគាត់ ហើយម៉្យាងវិញទៀតវាបង្កឲ្យមានការកកស្ទះចរាចរផងដែរ។  អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋបានចោទទៅលើអាជ្ញាធរខណ្ឌចំការមនថា សង្ស័យបានផលប្រយោជន៍ផ្ទាល់ខ្លួនហើយទៅបានជាផ្លូវមួយនេះមានការដាក់តាំងលក់ខោអាវ និងមានរថយន្ត ម៉ូតូរ៉ឺម៉កកង់បីចតពេញរបងវិទ្យាល័យជាស៊ីម បឹងកេងកង យ៉ាងដូច្នេះទៅវិញ។

ប្រជាពលរដ្ឋក៏បានលើកឡើងថា អាជ្ញាធរក្រុងរួមទាំងស្ថាប័នពាក់ព័ន្ធ គួរមានវិធានការចំពោះអ្នកដែលបានយកចិញ្ចើមផ្លូវមកធ្វើអាជីវកម្មបែបនេះ ដោយមិនបានយកចិត្ដទុកដាក់ការថែរក្សាសោភ័ណភាព និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវឱ្យបានល្អ។ នេះក៏ជាទង្វើមួយដ៏អាក្រក់របស់អាជីវករលក់ម៉ូតូនៅតាមផ្ទះដែរ ហេតុដូច្នេះហើយពួកគាត់សូមឱ្យអាជ្ញាធរខណ្ឌ និងក្រុងជួយដើរមើលផងទាន កុំទុកឲ្យនៅបែបនេះទៀតអី វាធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ដូច្នេះអាជ្ញាធរសមត្ថកិច្ចគួរតែរៀបចំសណ្តាប់ធ្នាប់ ទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងដើរផង។

ប្រជាពលរដ្ឋក៏សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកប្រធានបទ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវ៉ាកម្មល្អ មកប្រើឱ្យបានជាប់ជានិច្ច មិនមែនទឹកចូលច្រមុះហើយទើបធ្វើនោះទេ នេះជាបំណងល្អពីប្រជាពលរដ្ឋរស់នៅក្នុងរាធានីភ្នំពេញ៕

image1

image2

image3

image4

image5

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print