ម្ចាស់ជ័យលាភីការប្រកួតផ្តាច់ព្រ័ត្រចលនាកីឡាអូឡាំពិកឆ្នាំ២០១៦ បានទៅវិទ្យាល័យឥន្ទ្រទេវី

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាង៣ខែ លើចលនាកីឡាអូឡាំពិចកម្ពុជាឆ្នាំ២០១៦ នៅតាមវិទ្យាល័យនានានៅរាជធានីភ្នំពេញមកកម្មវិធីវិគ្គផ្តាច់ព្រ័ត្របានមកដល់។ ខណៈដែលម្ចាសជ័យលាភីការប្រកួតផ្តាច់ព្រ័ត្រ ចលនាកីឡាអូឡាំពិកឆ្នាំ២០១៦ ត្រូវបានរកឃើញគឺបានទៅវិទ្យាល័យឥន្ទ្រទេវី។

...

កម្មវីធីចលនាកីឡាអូឡាំពិកឆ្នាំ២០១៦ត្រូវបានធ្វើឡើងនៅតាមវិទ្យាល័យចំនួន៤ក្នុងរាជធានីភ្នំពេញ គឺវិទ្យាល័យបាក់ទូក វិទ្យាល័យហ៊ុនសែនជម្ពូរវន្ត័ វិទ្យាលយឥន្ទ្រទេវី និងវិទ្យាល័យព្រះស៊ីសុវត្ថិ។

ព្រឹត្តិការកីឡានៅតាមវិទ្យាល័យផ្តួចផ្តើមនិងរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកាកូឡា)ក្រុមហ៊ុនអនុស្សា រួមសហការជាគណៈកម្មាធិការរជាតិអូឡាំពិចកម្ពុជា NOCC ក្រោមកិច្ចគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា និងសហភាពសហពន្ធ័យុវជនកម្ពុជា។ កម្មវិធីផ្តាច់ព្រ័ត្រ បានឈានមកដល់ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅពហុកីឡាដ្ឋានជាតិ ក្រោមវត្តមានចូលរួម ពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកប៊ូ ជុំសេរី អនុរដ្ឋលេខធិការក្រសួងអប់រំយុវជននិងកីឡា។

លោក រស់ សោភា នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកាកូឡា)បានឲ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រចលនាកីឡាអូឡាំពិចកម្ពុជា ឆ្នាំ២០១៦នេះ មានបេក្ខភាពប្រកួតចំនួន២៨០នាក់ មកពីវិទ្យាល័យទាំង៤ខាងលើ។ លោកថា ចំំពោះជ័យលាភីសម្រាប់វិទ្យាល័យ ដែលឈរលំដាប់លេខ១ និងទទួលបានទឹកប្រាក់៤ពាន់ដុល្លា លេខ២, ៣ពាន់ដុល្លា លេខ៣, ២ពាន់ដុល្លា និងលេខ៤, ១ពាន់ដុល្លារអាមេរិច ដោយទឹកប្រាក់ទាំងនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការកសាងសមិទ្ធផលណាមួយ នៅក្នុងវិទ្យាល័យរបស់ខ្លួន សម្រាប់ផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្ស។ បើតាមលោក រស់ សោភា ចលនាកីឡាអូឡាំពិក មានបំណងជម្រុញចលនាកីឡា នៅក្នុងស្រទាប់យុវវ័យ នៅតាមបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។ សម្រាប់ប្រទេសកម្ពុជា ចលនានេះបានចាប់ផ្តើមក្នុងឆ្នាំ២០១៦ ដើម្បីជម្រុញលើកទឹកចិត្តសិស្សវិទ្យាល័យ ដែលមានអាយុចាប់ពី១៣ឆ្នាំ ទៅដល់១៩ឆ្នាំឲ្យធ្វើចលនាលំហាត់ប្រាណរាងកាយ សម្រាប់សុខភាពល្អប្រសើរ និងការអភិវឌ្ឍសារពាង្គកាយ។

លោក ប៊ូជុំ សេរី បានថ្លែងដែរថា ចលនាអូឡាំពិកកម្ពុជានេះ និងជួយបង្កើនស្មារតីកីឡា និងការរៀបចំខ្លួនសម្រាប់កីឡាករស៊ីហ្គេមឆ្នាំ២០២៣ ដែលនិងរៀបចំនៅក្នុងប្រទេសកម្ពុជាយើង ក្នុងនាមជាម្ចាស់ផ្ទះ។

ចំណែកលោក ហ៊ុន ម៉ានី វិញ  ក្រៅពីថ្លែងអបអរសាទរចំពោះវិទ្យាល័យដែលទទួលបានជ័យលាភី ក៏បានថ្លែងគាំទ្រ និងអរគុណក្រុមហ៊ុនភេសជ្ជៈកម្ពុជា និងដៃគូពាក់ព័ន្ធដែលបានផ្តួចផ្តើមសហការនិងបង្កើតឡើងនូវចលនាអូឡាំពិកកម្ពុជា ដែលជាការផ្តល់ឱកាសឲ្យប្អូនៗសិស្សានុសិស្ស នៅតាមវិទ្យាល័យ បានជួបប្រកួតកីឡាលើវិញ្ញាសារជាច្រើន។ លោក ហ៊ុន ម៉ានី ថា នេះជាការបង្កើនមិត្តភាពតាមរយៈការលេងកីឡារវាងសិស្សនិងសិស្សនៅតាមវិទ្យាល័យផ្សេងៗគ្នា និងជាការបង្កើនស្មារតីកីឡានៅកម្ពុជាឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ហើយថាព្រឹត្តិការនេះ មានអត្ថន័យខ្លាំងចំពោះអ្នកដែលស្រឡាញ់និងគាំទ្រវិស័យកីឡា ហើយសង្ឈឹមថានឹងមានចលនាអូឡាំពិក កម្ពុជាជាថ្មីម្តងទៀត និងធំជាងមុនសម្រាប់ឆ្នាំក្រោយជាបន្តទៀត។

គួបញ្ជាក់ថា ចលនាអូឡាំពិកកម្ពុជានេះ មាន៦វិញ្ញាសារប្រកួត គឺកីឡាបាល់ទាត់ បាល់បោះ រត់ប្រណាំង កាយសម្ព័ន្ធ លោតចម្ងាយ និងចោលដុំដែក ហើយចំពោះជ័យលាភីលេខ១ បានទៅវិទ្យាល័យឥន្ទ្រទេវី លេខ២ បានទៅវិទ្យាល័យបាក់ទូក លេខ៣ វិទ្យាល័យព្រះស៊ីសុវត្ថិ និងលេខ៤ វិទ្យាល័យជម្ពូរវ័ន៕

IMG_4077

IMG_4100

IMG_4118

IMG_4088

IMG_4082

IMG_4110

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print