នៅពីក្រោយលោកយាយ ណយ សំណាង ខំប្រឹងនិយាយទាំងឈឺ ក្តុកក្តួលអារម្មណ៍ នៅពេលដែលជួប យាយ យ៉យ

ចែករំលែក៖

ភ្នំពេញ៖ មុននេះទស្សនិកជនជាច្រើនសម្តែងការភ្ញាក់ផ្អើល ក្រោយឃើញលោកយាយ ណយ សំណាង ដែលជាមិត្តរួមសិល្បៈ បានទៅលេងយាយ យ៉យ ដល់ផ្ទះ ដែលជាមិត្តភក្តិទាំងសុខភាពទ្រុឌទ្រោម រាងកាយស្គមស្គាំង មិនសូវមានកម្លាំងនោះទេ សុខភាពក៏ជ្រេ ទៅតាមវ័យផងដែរ។ បើក្រឡេកមកមើលពីសកម្មភាពយាយ យ៉យ វិញគឺយកចិត្តទុកដាក់ចំពោះសិស្សច្បងសិល្បៈណាស់ កាយវិការបារម្មណ៍ ស្រឡាញ់ អាណិតស្រណោះ ពិតជាកក់ក្តៅចិត្តខ្លាំង ទោះខានជួបគ្នាយូរក៏ពិតមែន ក៏មិនបំភ្លេច រើសអើងគ្នាដែរ។

លោកយាយ ណាង គឺជាតារាកំប្លែងជើងចាស់មួយរូប ដែលមានទាំងសមត្ថភាពច្រៀងអាយ៉ៃ យីកេរ ភ្លេងការបានយ៉ាង ពិរោះ កាលនៅមានកម្លាំង សុខភាពរឹងមុំា លោកយាយ ណាង តែងបម្រើសិល្បៈអស់ពីសមត្ថភាពទាំងកម្លាយកាយចិត្ត ដែលខ្លួនមានសមត្ថភាពទាំងប៉ុន្មានគឺបញ្ចេញទៅទាំងអស់គ្មានទុកនោះទេ។មានការលើកឡើងថាអ្នកគាំទ្រអាយ៉ៃ យីកេរខ្មែរ ភ័យខ្លាចថាមរតកសិល្បៈអាយ៉ៃអាចនឹងបាត់បង់ ឬទេ ព្រោះគេក្រឡេកឃើញលោកយាយ ណយ សំណាង និងលោកយាយ យ៉យ មានវ័យចំណាស់អស់ទៅហើយ។ សិល្បករជើងចាស់រូបនេះតែងតែទទួល បានការជួយឧបត្ថម្ភទ្រទ្រង់ដល់លោកយាយ ណយ ណាងជារៀងរាល់ខែផងដែរពីសមាគមសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះសម្តេចពុក សម្តេចម៉ែ ក៏ធ្លាប់បានជួយជាថវិកា និងកម្លាំងកាយចិត្តដល់ លោកយាយផងដែរ។ជាក់ស្តែងពេលជួបគ្នាជាមួយយាយ យ៉យ ទោះនិយាយមិនកើត ក៏លោកយាយ ណាងខំប្រឹង និយាយទាំងទឹកភ្នែក នឹកស្តាយកាលនៅមានកម្លាំង នៅក្មេង ខ្លួនគាត់អាចច្រៀងបាន លេងកំប្លែងបាន បម្រើជាទស្សនិយភាព ទៅកាន់ចក្ខុរបស់អ្នកទស្សនា មិនចេះជិនណាយនោះ។ ដោយឃើញលោកយាយ ណាង មានសូវមានកម្លាំង តាមការបង្ហោះវីដេអូនិយាយរៀបរាប់ដោយនាយ ព្រែក ឃើញមានមិត្តអ្នកប្រើប្រាស់បណ្តាញបានចូលទៅខមិនជូនពរអោយលោកយាយ ណាងឆាប់បានជាសៈស្បើយពីជម្ងឺ, អ្នកខ្លះទៀតក៏បានលើកឡើងថា សូមដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរសិល្បការិនីពោរពេញដោយទេពកោសល្យ លោកយាយ ណយ សំណាង ដែលបានបូជាអស់កម្លាំងកាយចិត្តក្នុងវិស័យសិល្បៈដើម្បីជាកេរមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ ថ្វីត្បិតតែលោកមានវ័យជរាពុំអាចបន្តកិច្ចការនេះបានតែស្នាដៃនិងសកម្មភាពរបស់លោកនឹងដក់ជាប់ក្នុងបេះដូងមហាជនគ្រប់ៗរូប។ សូមជូនពរលោកយាយសុខភាពល្អ អាយុយឺនយូរ៕
ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print