​ចៅក្រមស៊ើបសួរ​ សម្រេច​ឃុំខ្លួន​ជនត្រូវចោទម្នាក់ឈ្មោះ សាង ណាន ក្រោយ​បើកបរធ្វេសប្រហែសបណ្ដាលឱ្យមនុស្សស្លាប់ និងរបួស

ចែករំលែក៖

ភ្នំពេញ​៖​ ​ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជនត្រូវចោទឈ្មោះ សាង ណាន ភេទប្រុស ​ពីបទល្មើស​បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។​ នេះបេីយោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ​ ដែលទើប​ទទួល​នៅព្រឹកថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤។

ជាក់ស្ដែង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌលេខ១៥៨៨ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បង្កឡើងដោយឈ្មោះ សាង ណាន ភេទប្រុស បើកម៉ូតូម៉ាក HONDA DREAM C125 ព័ណ៌ខ្មៅ បញ្ច្រាសទិសបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។

...

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ សាង ណាន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។​ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print