អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ៧ថ្ងៃកន្លងទៅ នគរបាលជាតិបង្ក្រាបក្មេងទំនើង២៥ករណី ឃាត់ខ្លួនជាង៨០នាក់!

ចែករំលែក៖

ភ្នំពេញ ៖ តាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា របាយការណ៍បង្ក្រាបក្មេងទំនើង គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន២៥ករណី និងឃាត់ខ្លួនបាន៨៣នាក់។

អ្នកនាំពាក្យរងរូបនេះ បន្តថា ករណីក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅកើតច្រើនជាងគេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន១៤ករណី ឃាត់ខ្លួនបាន២៥នាក់។ ចំណែកខេត្តបាត់ដំបង ឃាត់បានច្រើនជាងគេ គឺចំនួន៤៥នាក់ លើ២ករណីដែលបង្ក្រាបបាន។

-ភ្នំពេញ ១៤ករណី ឃាត់ខ្លួន២៤នាក់
-ខេត្តពោធិសាត់ ៥ករណី ឃាត់ខ្លួន៧នាក់
-ខេត្តបត់ដំបង ២ករណី ឃាត់ខ្លួន៤៥នាក់
-ខេត្តត្បូងឃ្មុំ ២ករណី ឃាត់ខ្លួន៤នាក់
-ខេត្តកណ្ដាល ១ករណី ឃាត់ខ្លួន២នាក់
-ខេត្តកំពង់ធំ ១ករណី ឃាត់ខ្លួន១នាក់។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបង្ក្រាបក្មេងទំនើង គឺជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញតាំងពីដើមអាណត្តិមកម្ល៉េះ។ លោកបន្តថា ករណីក្មេងទំនើងពុំមែនជាសមត្ថកិច្ចផ្ដាច់មុខតែក្រសួងមហាផ្ទៃនោះទេ ពោលគឺ ទាមទារការចូលរួមពីក្រសួងស្ថាប័ន សង្គមគ្រសួង និងអង្គការសមាគមជាច្រើនទៀត បន្តចូលរួមផ្សព្វផ្សាយអប់រំ ណែនាំ តម្រង់ទិស ដើម្បីទប់ស្កាត់បង្ការ។ ជារួម ត្រូវប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប៕

...

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print