អាមេរិក៖ មនុស្ស៥នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូច

ចែករំលែក៖

ប៉ូលិសរដ្ឋ Virginia (សហរដ្ឋអាមេរិក) បានប្រកាសថា មនុស្ស 5 នាក់បានស្លាប់បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅឯអាកាសយានដ្ឋាន Ingalls Field កាលពីថ្ងៃទី 10 ខែមីនា ហើយអាកាសយានដ្ឋាននេះត្រូវបានបិទជាបណ្តោះអាសន្ន។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ មីនា (ម៉ោងក្នុងស្រុក) ។ យន្តហោះឯកជនបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃក្រាស់ក្បែរផ្លូវអាកាសយានដ្ឋាន ហើយផ្ទុះឆេះ។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ។
ប៉ូលិសបាននិយាយថា មនុស្សទាំងអស់នៅលើយន្តហោះត្រូវបានសម្លាប់ ក្នុងនោះមានអាកាសយានិក 2 នាក់ និងអ្នកដំណើរ 3 នាក់ រួមទាំងកុមារ 1 នាក់ដែលមានអាយុចន្លោះពី 5 ទៅ 7 ឆ្នាំ។
មន្ត្រីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បានកំណត់អត្តសញ្ញាណយន្តហោះដែលបានធ្លាក់នោះថាជា Westwind Astra ។ មូលហេតុនៃឧបទ្ទវហេតុនិងដំណើរតាមគម្រោងរបស់យន្តហោះនេះនៅមិនទាន់ដឹងនៅឡើយទេ។
យោងតាមមន្ត្រីក្នុងតំបន់ យន្តហោះបានហោះចេញពីកន្លែងផ្សេង ហើយជួបបញ្ហានៅលើផ្លូវ ដោយបង្ខំឱ្យចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Ingalls មុនពេលធ្លាក់។
វាមិនច្បាស់ថាតើលក្ខខណ្ឌខ្យល់ជាកត្តាក្នុងគ្រោះថ្នាក់នេះឬយ៉ាងណាទេ។ អាជ្ញាធរអាមេរិកកំពុងសម្របសម្រួលស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ៕ ដោយធីរីណា

...

រូប​ថត​: baotintuc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print