សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វេីមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅប្រទេសបារាំង ប្រកបដោយភាពជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព ក្រោយពីបានបំពេញទស្សនកិច្ច​ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅសាធារណរដ្ឋបារាំង​ ចាប់ពីថ្ងៃទី២​ ដល់ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាបារាំង។

វត្តមានប្រធានរដ្ឋសភាកម្ពុជាជាស្រ្តី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីដែលមានវត្តមានប្រធានសភាចំនួន២៥ប្រទេសក្នុងសកលោកចូលរួម ជាមោទកភាពរបស់កម្ពុជា និងជាឱកាសមួយដែលរដ្ឋសភាកម្ពុជាលើកកម្ពស់វិស័យការទូតសភាជាមួយសភាជាមិត្ត ក្នុងការជំរុញយន្តការសភានៅក្នុងការដោះស្រាយ​ និងស្វែងរកផលប្រយោជន៍ជូនពលរដ្ឋ ជាពិសេសស្រ្តី​ និងកុមារ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានប្រើប្រាស់នូវទេពកោសល្យ បទពិសោធន៍ ការទូតសភាដ៏ទន់ភ្លន់ រស់រវើក ម៉ឺងម៉ាត់ ឈរលេីគោលការណ៍ឯករាជ្យ អធិបតេយ្យ ដើម្បីទាញយកផលប្រយោជន៍ជូនប្រទេសជាតិ​ និងប្រជាពលរដ្ឋ តាមរយៈវិស័យការទូតសភា រឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែសកម្មជាមួយសមភាគីបារាំង និងសភាបណ្តាប្រទេសនានា ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដូចជាការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ស្វែងរកកិច្ចគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាពមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ភ្ជាប់ទំនាក់ទំនងរដ្ឋសភាកម្ពុជា ជាមួយរដ្ឋសភាបរទេសនៅគ្រប់កម្រិត ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ តំណាងរាស្រ្ត និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា ផងដែរ​៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print