នាយករងខុទ្ទកាល័យសម្តេចតេជោ យកទៀនវស្សា ទេយ្យទៀន ទេយ្យវត្ថុ និងថវិកា ប្រគេនព្រះចៅអធិការវត្ត៤ ក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា លោកនាយឧត្តមសេនីយ៍ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី និងលោកស្រី ព្រមទាំងក្រុមការងារ បាននាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់ព្រះអធិការវត្តចំនួន៤វត្ត រួមមាន វត្តចំពុះក្អែក វត្តព្រែកថ្មី វត្តគល់ទទឹង និងវត្តកោះក្របី ។

...

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ក្នុងវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រោមព្រះវត្តមានសម្តេចព្រះពោធិវង្ស អំ លឹមហេង សម្តេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះចៅអធិការវត្តចំពុះក្អែក និងមានការចូលរួមពីក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី រួមជាមួយអាជ្ញាធរមូលដ្ឋានផងដែរ ។

ការប្រគេនទៀនព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមានតាំងពីសម័យកាល យូរលង់មកហើយ គឺធ្វើឡើងជារៀងរាល់ឆ្នាំ និងដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃទី១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៥ កើតខែអស្សុជ ។

បន្ទាប់ពីប្រារព្វពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងថិវិកាក្នុងមួយវត្តៗ ចំនួន៧៥០ដុល្លារ រួចមក លោកនាយឧត្តមសេនីយ៍ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចតេជោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី បានមានមតិសំណេះសំណាលដូច្នេះថា ផ្តើមចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានពុះពារគ្រប់ឧបសគ្គក្នុងការដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនគ្រប់ផ្នែកទាំងពុទ្ធចក្រនិងអាណាចក្រ។ ដោយឡែកវត្តអារាមនៅទូទាំងប្រទេស ក៏មានការរីកចម្រើនផងដែរ ប្រែពីឈើទៅជាថ្មអស់ហើយ ដោយការខិតខំប្រឹងប្រែងរបស់ព្រះអធិការវត្ត , គណៈកម្មការវត្ត និងមានការចូលរួមចំណែកពីពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋាន ដែលប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងប្រកាន់ខ្ជាប់តាមវិន័យសង្ឃ ។ បច្ចុប្បន្នក៏មានសង្ឃមួយចំនួនតូចកំពុងតែអនុវត្តប្រាស់ចាកពីវិន័យសង្ឃ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា ដូចជាចូលរួមក្នុងសកម្មភាពមានចរឹតនយោបាយ ចូលរួមបាតុកម្មជាដើម…ទង្វើបែបនេះកំពុងតែជះឥទ្ធិពលអាក្រក់មកលើព្រះសង្ឃដដៃលទៀតដែលប្រតិបត្តិតាមិគន្លងវិន័យសង្ឃនិងពុទ្ធឱវាទ..។

លោកបានបន្តថា សូមអំពាវនាវដល់ព្រះសង្ឃមួយចំនួនដែលកំពុងតែប្រព្រិត្តផ្ទុយពីវិន័យសង្ឃប្រាស់ចាកពីគន្លងព្រះពុទ្ធសាសនា…សូមងាកមកប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាវិញ ដើម្បីលើកកំពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាសាសនាទី៣នៅលើពិភពលោក មានពុទ្ធសាសនិករាប់លាននាក់ចូលរួមគោរពប្រតិបត្តិ ដោយឡែកនៅប្រទេសកម្ពុជាយើង មានព្រះសង្ឃជាង៥ម៉ឺនអង្គដែលកំពុងគោរពប្រតិបត្តិតាមវិន័យសង្ឃនិងគន្លងព្រះពុទ្ធសាសនា ៕

02eb7111-e7cd-447e-b0cf-16bc908ba12e

6723ee81-c7e6-4e0f-a5a6-7d71bd8b09c1

4f1ef949-f1ae-448e-baaa-bdb1309a0d84

42d03623-5e75-41a8-88be-ec7929eb3d26

7ce98ade-6b6b-419a-8833-9c9420f17ea1

1dfdfef5-1195-44e3-b4a3-d7767569c9d1

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print