សាលាដំបូងរាជធានីភ្នំពេញ ទុកពេល១ខែឱ្យលោក នី ចរិយា ប្តឹងដិតចិត្តទៅសាលាឧទ្ធរណ៍

ចែករំលែក៖

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ កក្កដា ២០១៦ នេះ បានបើកសវនាការជំនុំជម្រះទោសរឿងក្តីលោក នី ចរិយា អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ។

...

សវនាការនេះ ដឹកនាំដោយលោក ឃី ឆៃ ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ ។

ក្នុងការចាប់ផ្តើមសវនាការនេះ លោក នី ចរិយា ដែលជាជនជាប់ចោទបានទាមទារឱ្យចៅក្រមជំនុំជម្រះកោះហៅដើមបណ្តឹងមកតទល់មុខគ្នានៅក្នុងសវនាការ ។ ម្យ៉ាងទៀត លោក នី ចរិយា បានស្នើឱ្យតុលាការរង់ចាំការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាមុនសិន ព្រោះក្រោយពីមានពាក្យបណ្តឹងរបស់ចៅក្រម និងតំណាងអយ្យការនៃតុលាការខេត្តសៀមរាបមក លោកក៏បានប្តឹងទៅឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមផងដែរ តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមិនទាន់មានសេចក្តីសម្រេចលើករណីនេះទេ ។

ក្រោយពីមានការលើកឡើងរបស់ជនជាប់ចោទចៅក្រមជំនុំជម្រះបានសម្រេចទុកសិទ្ធិឱ្យជនជាប់ចោទរយៈពេល១ខែ ដើម្បីប្តឹងដិតចិត្តទៅសាលាឧទ្ធរណ៍ ហើយសវនាការនេះ ត្រូវផ្អាកជាបណ្តោះអាសន្នសិន៕

image-389

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print