ខេត្តកំពង់ធំ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកសន្ទុកម្នាក់ធ្វើអត្តឃាតចងក.សម្លាប់ខ្លួននៅក្នុងព្រៃដោយសារមានវិបត្តិគ្រួសារ ។ ករណីចង.កនេះកើតឡើងនៅវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើដើមសុក្រំ ចំងាយ១០០ម៉ែត្រពីផ្ទះ ស្ថិតនៅភូមិតាព្រាច ឃុំទិពោធិ៍ ស្រុកសន្ទក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះវ៉ាន់ សី ភេទប្រុស អាយុ៤៥ឆ្នាំ បានបាត់ពីផ្ទះរួចកូនរបស់ខ្លួនក៏បានដើតាមរក។ លុះដល់វេលាម៉ោង១៣និង៥នាទីក៏ប្រទះឃើញឪពុករបស់ខ្លួនចង.កនិងក្រម៉ាស្លាប់នៅលើដើមឈើ បន្ទាប់មកក៏រត់ទៅប្រាប់ម្ដាយ ហើយផ្អើលឆោឡោដល់ប្រជាពល់រដ្ឋជិតខាងទៅជួយស្រាយសពចុះយកមកផ្ទះ។
ប្រជាពលរដ្ឋនៅទីនេះបានបង្ហើបពីមាត់មួយទៅមាត់មួយថា ឈ្មោះវ៉ាន់សី បានជាចង.កសម្លាប់ខ្លួនព្រោះដឹងថាប្រពន្ធជំពាក់លុយគេច្រើនហើយមានបងប្អូនលួចប្រាប់ថាប្រពន្ធមានសាហាយទៀតធ្វើឲ្យជនរងគ្រោះគិតអីមិនចេញក៏សម្រេចចិត្តធ្វើឃាតចង.កនិងដើមសុក្រំដើម្បីបញ្ចប់ជីវិតតែម្តង។
ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសលវិច័យឃើញថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន បច្ចុប្បន្នសាកសពត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៊ុន រិទ្ធី