លោក ថេង សុថុល ចុះទៅសួរសុខទុក្ខកម្លាំងសណ្តាប់ធ្នាប់ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យព្រះកុសុមៈ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខ និងជាប្រធានគណៈកម្មការអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខបានដឹកនាំមន្ត្រីសាលាខណ្ឌចុះសួរសុខទុក្ខលោក ហៃ តារា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យព្រះកុសមៈ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលបំពេញការងារ។

...

ក្នុងឱកាសនោះដែរ លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខបានមានប្រសាសន៍ថា អំណោយជាគ្រឿង ឧបភោបរិភោគ និងសម្ភារទាំងនេះគឺជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុក្ខដាក់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនបាយណាមួយទេ ហើយជាក់ស្តែងនៅព្រឹកថ្ងៃទី១៨នេះ លោកថេង សុថុល អភិបាលរងខណ្ឌបាននាំយកអំណោយទាំងនោះទៅជួន លោក ហៃ តារា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

អំណោយទាំងនោះរួមមានអង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេះ ទឹកក្រូច២កេះ មី២កេះ ទឹកដោះគោឆៅ២ឡូ និងថវិការផ្ទាល់របស់លោក ថេង សុថុល បានជួយឧបត្ថម៥០មឺុនរៀល។

ជាមួយគ្នានេះដែរ លោក ហៃ តារា ក៏បានថ្លែងអំណរគុណដល់លោកអភិបាលរងដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទាល់ក្រ មានជំម្ងឺនិងមានផ្ទៃពោះដែលជួបការខ្វះខាតក្នុងខណ្ឌសែនសុខ ជាពិសេសក្រោមការដឹកនាំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរនិងមិនបម្រើឲ្យគណបក្សនយោបាយណាមួយឡើយ៕

20160718_112956

20160718_113212

20160718_113413

20160718_113602

????

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print