ចន ច័ន្ទលក្ខិណា ព្រមានប្តឹងបុរសម្នាក់ដែលតិះដៀលនាងថាក្បត់ប្តី

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងមិនទាន់បាត់ការហត់នឿយនឹងរឿងរៀបចំចាត់ចែងពិធីមង្គលការប្អូនស្រីផង តារាសម្តែង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំងក្រោយពីបុរសម្នាក់ប្រើប្រាស់ពាក្យមិនសមរម្យប្រមាថមកលើនាងថាក្បត់ប្តី។

...

ជម្លោះជាពាក្យសម្តីជាមួយអ្នកលេងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានកើតឡើងជាថ្មី ក្រោយពីតារាស្រីរូបនេះបានបង្ហោះនូវរូបថតជាមួយកូនស្រីជាមួយនឹងពាក្យពេចន៍ថាកូនស្រីនាងមានមុខមាត់ដូចអតីតស្វាមីលោក យុត្ថារ៉ាឆានីនោះ។ ការបង្ហោះរូបជាមួយនឹងពាក្យមួយឃ្លានេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា វឿន ចាន់វីរៈបុត្រ ចូលមកបញ្ចេញយោបល់(Comment)ថា ៖ “ម៉ែក្បត់មេចដូចម៉ែ” ដែលពាក្យមួយម៉ាត់នេះ⁣បានធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណាមិនបង្អង់យូរក្នុងការឆ្លើយតបភ្លាមៗវិញថា ៖ “ច្បាស់អត់ថាខ្ញុំក្បត់ ? រកភស្តុតាងឲ្យច្បាស់ បើមិនច្បាស់អ្នកឯងនិងជួបខ្ញុំនៅតុលាការ ឥឡូវខ្ញុំទុកពេលឲ្យអ្នកឯង១អាទិត្យលាងខួររកភស្តុតាងឲ្យច្បាស់ អាទិត្យក្រោយជួបគ្នា”។ នាងបន្តថា”កុំអាងខ្ញុំជាមនុស្សមហាជនចង់មកដៀលខ្ញុំស្រេចចិត្ត ខ្ញុំបង្ហោះក្នុង គណនីយផ្ទាល់ខ្លួនរបស់ខ្ញុំទេ តែអ្នកមកបំពានសិទ្ធិខ្ញុំ បំណាច់អ្នកមិនគោរពសិទ្ធិខ្ញុំទៅហើយ ខ្ញុំក៏មិនគោរពអ្នកវិញដែរ. ខ្វះអីមនុស្សជេរខ្ញុំ និងដៀលខ្ញុំ តែខ្ញុំមិនខ្វល់ព្រោះពួកគេមិនដែលចូលមកជេរក្នុងគណនីយផ្ទាល់ខ្លួនខ្ញុំទេ ខ្ញុំលែងយល់មុខទៀតហើយ ហើយបើក្លាហានចេញមុខមក”។

នៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណាបន្ថែមបាននៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាមានអ្នកគាំទ្រនាងជាច្រើនក្នុងការជំរុញឲ្យនាងប្តឹងបុរសម្នាក់នោះដើម្បីជាការព្រមានមួយ និងមិនចង់ឲ្យពាក្យសម្តីបែបនេះកើតមានឡើងជាថ្មីជាមួយនាង បើទោះបីជាកន្លងមកនាងធ្លាប់រងនូវការចោទប្រកាន់ជាច្រើនបន្តបន្ទាប់ក្តី។ ទោះជាយ៉ាងណាក្តី តារាសម្តែងរូបនេះ មិនបានបញ្ជាក់ទេថា នឹងដាក់ពាក្យបណ្តឹងទៅតុលាការនៅពេលណាឡើយ ខណៈនេះចាំមើលភាគីម្ខាងទៀត មានភស្តុតាង វាយបកមកលើនាងវិញឬយ៉ាងណា។ ប៉ុន្តែតាមរយៈសារនាងចង់ឲ្យបុរសនោះធ្វើការសុំទោសនាងជាផ្លូវការសិនមុនពេលនាងប្តឹងទៅកាន់តុលារការនោះ។

គួរបញ្ជាក់ដែរថា ក្រោយលែងលះគ្នាតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញមក តារាសម្តែង ចន ច័ន្ទលក្ខិណា និងអតីតស្វាមីនៅតែបន្តទំនាក់ទំនងដូចបងប្អូនខណៈដែលពួកគេតែងជួបគ្នាជាញឹកញាប់។ នៅថ្ងៃពិធីមង្គលការរបស់ប្អូនស្រីតារាសម្តែង ចន ច័ន្ទលក្ខិណា គេក៏ឃើញវត្តមានអតីតស្វាមីនាងមកចូលរួមផងដែរ ដែលបញ្ជាក់ថា ពួកគេនៅទំនាក់ទំនងគ្នាជាលក្ខណៈបងប្អូន បើទោះបីជាលែងលះគ្នារួចហើយក្តី៕

13645333_1072462306156865_3097100860526614815_n

13706145_1054014554653604_824881984_n

13695000_1134942093229612_1830330795_n

13709513_1657354857918351_1321232428_o

13668967_1071764166226679_1310139397243705964_n

13612174_1725625641010865_2036565713395740350_n

13606714_1725625611010868_8287579836398601321_n

13407148_1716007808639315_6357494389347647895_n

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print