ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ សូមចូលរួមអបអរសាទរជ័យលាភីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ ទាំង៣៣​រូប

ចែករំលែក៖

ភ្នំពេញ ៖ សូមចូលរួមអបអរសាទរជ័យលាភីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ ទាំង៣៣​រូប។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ : នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ៖ នេះជាបញ្ជីរាយនាមបេក្ខជនជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ឆ្នាំ២០២៣ ។ សម័យប្រឡង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

បញ្ជីបញ្ឈប់ត្រឹមចំនួន ៣៣នាក់ (ស្រី ១៣នាក់)

កំណត់សម្គាល់៖

១. ក្នុងរយៈពេល ១ (មួយ) សប្តាហ៍ ត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ម៉០០នាទីជាកំហិត បន្ទាប់ ពីការប្រកាសលទ្ធផលនេះ៖

– បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈតាមរយៈទូរសព្ទ/តេឡេក្រាម ០៧៨ ៨៧៧ ៨៧១។

– បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមក អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២. ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃការរៀបចំផ្តល់ក្របខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។

៣. បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុង ជំនួសបេក្ខជនជាប់ជាស្ថាពរដែលបានបោះបង់ក្របខណ្ឌ នឹងត្រូវអនុវត្តផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប របស់បេក្ខជនជាប់បម្រុង។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១២ខែ បន្ទាប់ពី ការប្រកាសលទ្ធផលនេះ។

៤. បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការត្រូវគោរព អនុវត្ត និងបំពេញគ្រប់ លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន របស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណ៏មិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាម លក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបាន តាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ ៕

ដោយ ៖ សិលា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print