ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិរយៈពេល២ខែឆ្នាំ ២០២៤ សម្រេចបានទឹកប្រាក់ជាង៨ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ÷យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៨,១២ ពាន់លានដុល្លារ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ ពោលគឺកើនឡើង១៩,២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។

របាយការណ៍ដដែលបង្ហាញថា ចាប់ពីខែមករាដល់ខែ កុម្ភៈ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញទំនិញទៅកាន់ទី ផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារ ។ ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមាន សម្លៀក បំពាក់,ស្រូវ,អង្ករ,ស្វាយចន្ទី,កៅស៊ូ,កង់,ម៉ាស៊ីននិងឧបករណ៍អគ្គិសនី,គុជខ្យងធម្មជាតិ ឬចិញ្ចឹមត្បូងថ្ម, ស្បែកជើង,ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លឹម ហេង ឱ្យដឹងថា កំណើននៃការផលិត របស់រោងចក្រសហគ្រាសមានភាពល្អប្រសើ ដែលធ្វើឱ្យការផលិត ទំនិញមានការកើនឡើង ទាំងផលិតផលកសិកម្ម និងវាយភណ្ឌកាត់ដេរ,កាបូប,ស្បែកជើង,គ្រឿងបរិក្ខាអគ្គិសនីជាដើម។ លោកបានបន្ថែមថា ការនាំចេញទំនិញរបស់កម្ពុជាសម្រាប់បំពេញតម្រូវការទៅប្រទេសផ្សេងៗនៅពិភពលោក ដូច្នេះការកើនឡើងក៏អាស្រ័យ

លើស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកផងដែរ ។  

ខណៈស្ថានភាពសេដ្ឋកិច្ចនឹងរើបឡើងវិញ ក្នុងកម្រិត១ មិនទាន់ខ្ពស់នោះទេ ដោយសារតែសង្គ្រាមនៅអូសបន្លាយ នយោបារូបិយវត្ថុអាមេរិក នៅតឹងតែងមិនបញ្ចេញលុយទៅលើទីផ្សារច្រើន និងអត្រាការប្រាក់ខ្ពស់ ដូច្នេះបរិយាកាសជំរុញការវិនយោគខ្ពស់មិនទាន់កើត ឡើងនៅឆ្នាំនេះទេ។ ប៉ុន្តែទោះយ៉ាងណាក៏ប្រសើរជាងឆ្នាំកន្លងទៅ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print