គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបរបស់ជប៉ុនបានផ្ទុះភ្លាមៗ បន្ទាប់ពីបាញ់បង្ហោះ

ចែករំលែក៖

ទូរទស្សន៍ជប៉ុន NHK បានផ្សាយ ថ្ងៃទី ១៣ ខែមីនាថា គ្រាប់រ៉ុក្កែតឯកជនដំបូងរបស់ប្រទេសជប៉ុនដែលផ្ទុកផ្កាយរណបបានផ្ទុះមួយវិនាទីបន្ទាប់ពីការបាញ់បង្ហោះ។

ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតនេះ ធ្វើឡើងដោយក្រុមហ៊ុនដើមទុនវិនិយោគ Space One ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។
កម្ទេចកម្ទីពីគ្រាប់រ៉ុក្កែតបានធ្លាក់ចូលទៅក្នុងភ្នំក្បែរកន្លែងបាញ់បង្ហោះ។ យោងតាម NHK អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅកន្លែងដែលកម្ទេចកម្ទីបានធ្លាក់ចុះ ហើយមានផ្សែងយ៉ាងក្រាស់ចេញពីកន្លែងកើតហេតុ។ បើតាមនាយកដ្ឋានពន្លត់អគ្គិភ័យ ពុំមានព័ត៌មានពីជនរងគ្រោះឡើយ ។
មុននេះ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ កាំជ្រួចបាញ់បង្ហោះធុនធ្ងន់ H3 ថ្មីរបស់ជប៉ុនត្រូវបានបាញ់សាកល្បងដោយជោគជ័យ។ រ៉ុក្កែតប្រវែង ៥៣ ម៉ែត្រនេះត្រូវបានបាញ់បង្ហោះពីកំពង់ផែ Tanegashima ក្នុងខេត្ត Kagoshima ។
រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន Sanae Takaichi ជាអ្នកទទួលបន្ទុកអភិវឌ្ឍឧស្សាហកម្មអវកាសក្នុងរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា ការបាញ់បង្ហោះដោយជោគជ័យនូវរ៉ុក្កែតធុនធ្ងន់ H3 ថ្មីរបស់ប្រទេសជប៉ុនគឺមានសារៈសំខាន់ក្នុងការពង្រឹងជំហររបស់ប្រទេសជប៉ុនក្នុងលំហអាកាស លើសពីនេះវានឹងបង្កើនការប្រកួតប្រជែងរបស់ប្រទេសក្នុងទីផ្សារអន្តរជាតិ៕ ដោយធីរីណា

...

រូប​ថត​: GD&TD

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print