ព្រឹកនេះ! កងកម្លាំងប្រដាប់អាវុធថ្នាក់ជាតប្រមាណ៥០០នាក់ដែលចំណាយថវិកា២០០លានរៀល និងប្រេង២០.០០០លីត្រ ដើម្បីបង្រ្កាបបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កងកម្លាំងប្រដាប់ដោយអាវុធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធមូលដ្ឋានជាច្រើននាក់ទៀត ដើម្បីចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដែលគ្រប់ដណ្ដប់ដោយតំបន់ការពារធម្មជាតិចំនួន០៣ គឺ ឧឡានជាតិជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្រោមការឧបត្ថមថវិកា និងប្រេង ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បណ្ឌិត អ៊ាង សុផល្លែត ។

ប្រតិបត្តិការកងកម្លាំងប្រដាប់ដោយអាវុធពិសេសៗខាងលើនេះ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ កើតត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានចុះដល់គោលដៅរៀងៗខ្លួនហើយ សម្រាប់ឃុំទាំងចំនួន០៥ នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

មន្ត្រីសាលាខេត្តពោធិ៍សាត់បានបញ្ជាក់ថា កងកម្លាំងថ្នាក់ជាតិចុះមកនេះ រួមមាៈ កងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន២៥០នាក់ និងកងកម្លាំងអគ្គស្នងការនគរបាលជាតិចំនួន២៥០នាក់ ថ្នាក់ដឹកនាំខេត្តរួមទាំងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ បានទទួលស្វាគមន៍យ៉ាងយកចិត្តបំផុត ក្នុងនោះក៍មានការចូលរួមសហការ ពីកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រាប់រយនាក់ទៀតផងដែរ ដើម្បីចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន(ស្រុកវាលវែង)ក្នុងកិច្ចប្រតិបត្តិការនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក បណ្ឌិត អ៊ាង សុផល្លែត ឧបត្ថម្ភថវិកាចំនួន១០០លានរៀល និងប្រេងចំនួន១០.០០០លីត្រ ចំណែក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គបញ្ជាការកងយោធាកងខេមរៈភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧបត្ថម្ភថវិកាចំនួន១០០លានរៀល និងប្រេងចំនួន១០.០០០លីត្របន្ថែមទៀត ដូច្នេះសរុប ថវិកាចំនួន(២០០លានរៀល ប្រេងចំនួន២០.០០០លីត្រ)។

ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តឲ្យទៀតថា កន្លងមកសមត្ថកិច្ចយើងធ្វើការទប់ស្កាត់ និងបង្រ្កាប ការរុករានទន្រ្ទានឈូសឆាយដីព្រៃនេះជាប្រចាំផងដែរ ដោយបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តពោធិ៍សាត់ចំនួន៣៣៦ករណី ហើយមនុស្សចំនួន១២៣នាក់ បានបញ្ជូនទៅដាក់ពន្ធនាគារខេត្តពោធិ៍សាត់ ។ ប៉ុន្តែដោយសារការរុករានទន្រ្ទានដីព្រៃឈើមានការកើនឡើងខ្លាំង ហួសពីសមត្ថភាពថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ស្នើសុំការជួយអន្តរាគមន៍ទៅថ្នាក់ជាតិ ទាំងកម្លាំង និងសម្ភារៈ លុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គបញ្ជាការកងយោធាខេមរៈភូមិន្ទ និងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងក្រុមការងារចុះមកបើកកិច្ចប្រជុំពិភាក្សាសារការងារ នៅខេត្តពោធិ៍សាត់ ទើបសម្រេចបញ្ជូនកងកម្លាំងមកបែបនេះ ។

...

មន្ទីរបរិស្ថានរាយការណ៍ថា ក្នុងខេត្តពោធិ៍សាត់គ្របដណ្ដប់ដោយតំបន់ការពារធម្មជាតិចំនួន៣ គឺ ឧឡានជាតិជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយមានគម្រោងរេដបូកចំនួន២ គឺ គម្រោងរេដបូកសំកុស និងគម្រោងរេដបូកក្រវាញកណ្តាល ឃុំទាំងចំនួន០៥នៃស្រុកវាលវែង រយៈពេល៥ឆ្នាំ គឺ ចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ឆ្នាំ២០២៤ ការកាប់ រុករាន ទន្រ្ទាន និងឈូសឆាយដីព្រៃដល់ទៅចំនួន១២៣៨៣ហិកតា ។ ក្នុងឱកាសនោះ មន្ត្រីក្រសួងបរិស្ថាន រំលឹកថា កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត បញ្ហាបទល្មើសធនធានធម្មជាតិ ត្រូវអនុវត្តច្បាប់ឲ្យបាន១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៏ធ្វើកិច្ចសន្យា រួចដោះលែង ត្រូវតែពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ដែលជាម្ចាស់មូលដ្ឋាន(អាជ្ញាធរ)ជំរុញការដាំស្ដារព្រៃឈើឡើងវិញ ឲ្យបានច្រើនជាងការកាប់ បង្កើនគម្របព្រៃឈើឲ្យបាន៦០% ត្រឹមឆ្នាំ២០៥០ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print