ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញចងកសម្លាប់ខ្លួននៅដេីមក្រសាំងដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅ ភូមិរំដួលត្បូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ម៉ន គឹមថន ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅស្រុកបាធាយ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានប្រជាពលរដ្ឋឡេីងដេីរហាត់ប្រាណស្រាប់តែប្រទះឃេីញមានមនុស្សចងកភ្យូរនឹងដេីមក្រសាំងដោយមិនដឹងមូលហេតុ។
បន្ទាប់មកក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។
ក្រោយសមត្ថកិច្ចចុះមកដល់ពិនិត្យជាក់ស្តែងឆែកឆេក្នុងខ្លួនរកឃេីញ មានកាបូបលុយ១ មានលុយចំនួន១៤,២០០រៀល អត្តសញ្ញាណប័ណ្ណ១សន្លឹក ប័ណ្ណបើកបររថយន្ត១សន្លឹក ប័ណ្ណ ប.ស.ស១សន្លឹក កាតធនាគារកាណាឌីយ៉ា១សន្លឹក និងទូរស័ព្ទដៃម៉ាកRealme ១គ្រឿង។
បេីតាមបុរសម្នាក់ដែលធ្លាប់ហៅជនរងគ្រោះមកបេីកឡានឱ្យ បានបញ្ជាក់ថា កន្លងមករូបគាត់បានហៅជនរងគ្រោះមកបេីកឡានដឹកដីឱ្យតែក្រោយមកអស់ការងារធ្វេីក៏ឱ្យជនរងគ្រោះសម្រាកមួយរយះ ហេីយនៅថ្ងៃចូលឆ្នាំចិនជនរងគ្រោះផឹកស្រវឹងក៏ប្រកែកជាមួយឪពុកបង្កេីតនិងបានវាយឪពុកខ្លួនទៀតរួចក៏មកភ្នំពេញវិញ លុះមកដល់ថ្ងៃកេីតហេតុក៏ប្រទះឃេីញចងកសម្លាប់ខ្លួនដោយយកខ្សែអង្រឹងចងភ្យូរនឹងដេីមក្រសាំងតែម្តង។
ក្រោយពិនិត្យជាក់ស្តែងសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ