គ្រូបង្វឹកក្លិប Lazio លាលែងពីតំណែងបន្ទាប់ពីដឹកនាំបរាជ័យជាលើកទី៥ក្នុង៦ប្រកួត

ចែករំលែក៖

អ្នកចាត់ការក្លិប Lazio លោក Maurizio Sarri បានលាលែងពីតំណែងហើយ បន្ទាប់ពីបរាជ័យជាលើកទី៥ ក្នុងចំណោមការប្រកួតចំនួន៦គ្រប់ការប្រកួតទាំងអស់។

 ការបរាជ័យក្នុងផ្ទះខ្លួនឯង កាលពីថ្ងៃចន្ទដោយក្រុម Udinese បានធ្វើឱ្យក្រុម Lazio ឈរនៅលេខរៀងទី៩ ក្នុងក្របខ័ណ្ឌSerie A មាន៧ពិន្ទុពីកន្លែងប្រកួតវគ្គជម្រុះចុងក្រោយរបស់ទ្វីបអឺរ៉ុប។ ក្រុមនេះត្រូវបានទម្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនដោយក្រុម Bayern Munich

លោក Sarri វ័យ៦៥ឆ្នាំបានចូលរួមជាមួយ Lazio ក្នុងឆ្នាំ២០២១ ហើយបានក្រុមនេះទៅកាន់ចំណាត់ថ្នាក់លេខ២នៅ Serie A កាលពីរដូវកាលមុន ដែលជាការបញ្ចប់ក្នុងលីកល្អបំផុតរបស់ពួកគេចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់ក្នុងឆ្នាំ១៩៩៩២០០០។ជំនួយការគ្រូបង្វឹកលោក Giovanni Martusciello ត្រូវបានដាក់ឱ្យទទួលបន្ទុកដឹកនាំក្រុមបណ្តោះអាសន្ន។

 ក្លិប Lazio នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុមបាតតារាង Frosinone នៅថ្ងៃសៅរ៍នេះ។ បន្ទាប់មកពួក គេ ត្រូវ ប៉ះ Juventus ក្នុង វគ្គពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ នៃ ពាន រង្វាន់ Italian Cup នៅ ខែ ក្រោយ។

លោក Sarri បានចំណាយពេលមួយរដូវកាលនៅ Chelsea ក្នុងរដូវកាល២០១៨២០១៩ នៅពេលដែលគាត់បានឈ្នះពានរង្វាន់Europa League បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុង Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ League Cup

មុនពេលចូលរួមជាមួយ Chelsea គាត់បានដឹកនាំក្លិបកំណើត Napoli ឱ្យទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងរយៈពេល៣ឆ្នាំហើយត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ២០១៦២០១៧។ គាត់បានដឹកនាំក្រុមឲ្យឈ្នះពានជាមួយJuventus ក្នុងឆ្នាំ២០១៩២០២០ផងដែរ៕ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print