ស្តង់ផលិតផលខ្មែរជាច្រើន បានតាំងបង្ហាញនៅអមមាត់ស្ទឹងសៀមរាប នាបុណ្យទន្លេលើកទី៨

ចែករំលែក៖

ខេត្តសៀមរាប៖ ស្តង់អាហារ ផលិតផលកែច្នៃ សម្ភារៈពីបុរាណ វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ផលិតផលទេសចរណ និងផលិតផលជាច្រើនទៀត ត្រូវបានដាក់តាំងបង្ហាញនៅអមមាត់ស្ទឹងសៀមរាប។ ពិព័រណ៌ផលិតផល ធ្វើឡើងដើម្បីអបអរពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព និង វិស័យឯកជន រៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ នៅសួនព្រះរាជដំណាក់ (មាត់ស្ទឹងសៀមរាប) រហូតដល់ផ្សារចាស់ (តំបន់ផាប់ស្ត្រីត) ។ ពិធីបុណ្យនេះ ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមទស្សនាកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនកុះករ។ ជាមួយគ្នានោះដែរ ក៏មានកម្មវិធីប្រគំតន្ត្រី ការសម្តែងសិល្បៈ ការតាំងពិព័រណ៍ ការបាញ់កាំជ្រួច កម្មវិធីជិះទូក បណ្តែតទឹក កម្មវិធីកីឡាបាញ់ធ្នូ និងកម្មវិធីជិះកង់… ។ល។ និងមានកម្មវិធីផ្សេងៗជាច្រើនទៀតដូចមាន នៅក្នុងប្លង់ផែនទីភ្ជាប់ជាមួយ។

ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្ត សៀមរាបនឹងធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ត គ្រប់ប្រភេទនៅលើកំណាត់ផ្លូវមួយចំនួនដូចខាងក្រោម៖

១. កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្តុបសារៈមន្ទីរជាតិអង្គរ កំណាត់ផ្លូវមុខទីតាំងមហាសណ្ឋាគារអង្គរ កំណាត់ផ្លូវតំបន់សួនព្រះរាជដំណាក់ និងច្រក កំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង ២កំណាត់ផ្លូវមួយចំតំណេរ (ផ្លូវបែកខាងលិចស្ទឹង) ចាប់ពីចំណុចស្ពានថ្មនេះដល់ស្ពានវត្តដំណាក់ និងផ្លូវច្រកចូលមកមាត់ស្ទឹង៣.កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ ដល់ចំណុចខាងជើងស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត និងផ្លូវច្រកចូលមកមាត់ស្ទឹង

៤.កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីសណ្ឋាគារ J7 ដល់ចំណុចស្តុបកោះកេរ្តិ៍

៥. ផ្លូវតំបន់ផាប់ស្ត្រីត និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង ៦.ទីតាំងចំណតយានយន្តគ្រប់ប្រភេទ សម្រាប់គណៈអធិបតី ភ្ញៀវកិត្តិយស និងសាធារណជន ទូទៅ ដូចមានការបង្ហាញក្នុងប្លង់ផែនទីភ្ជាប់ជាមួយ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទដែលនៅតាមតំបន់រៀបចំកម្មវិធីខាងលើ និងសាធារណជន មេត្តាជ្រាបជា ព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងយោគយល់អធ្យាស្រ័យតាមការគួរ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print