ភ្នំពេញ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នក តំណាងរាស្រ្តមណ្ឌលស្វាយរៀង ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា ក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃដដល់ប្រជាពលរដ្ឋកម្ពុជា និងបានពិសារអាហាររួមគ្នា ដែលរៀបចំឡើងនៅ ទៀនអ៉ី អិនធឺណាសូណលហូថែល រាជធានីភ្នំពេញ រាត្រីថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានចាត់ទុក្ខថា សកម្មភាពរបស់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជានេះជាការងារមនុស្សធម៌ដ៏ល្អប្រពៃ ដែលមិនអាចកាត់ថ្លៃបាន និងជាការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែករដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋផងដែរ។
បេសកកម្មរបស់ក្រុមគ្រូពេទ្យមានរយៈពេល ១សប្តាហ៍ និងបានព្យាបាលដល់ប្រជាពលរដ្ឋបានចំនួន ៧.៥០០ នាក់ ក្នុងនោះខេត្តព្រៃវែង ៣.០០០នាក់ ខេត្តស្វាយរៀង ៣.០០០នាក់ និងខេត្តកំកំពង់ស្ពឺ ១.៥០០នាក់ ដោយផ្តោតលើការព្យាបាលជំងឺទូទៅ ចាប់សសៃ និងចាក់ម្ជុលវិជ្ជាសាស្រ្ត។ ក្នុងនោះផងដែរ សម្រាប់ប្រជាពលរដ្ឋទាំង ៧.៥០០នាក់ដែលទទួលបានការព្យាបាលដោយឥត គិតថ្លៃហើយ និងក្នុងម្នាក់ៗទទួលបានអង្ករ១០ គីឡូក្រាម ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ទទួលបានការស្នាក់នៅ និងធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួននៅថ្ងៃស្អែកនេះប្រកបដោយសុខសុវត្ថិភាព៕