នគរបាលខណ្ឌសែនសុខបង្ហាញមុខអ្នកប្រើអាវុធខុសច្បាប់និងជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានបង្ហាញមុខអ្នកប្រើអាវុធខុសច្បាប់និងជួញដូរ គ្រឿងញៀន ៤នាក់មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ កាលពីម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នេះ។

...

ជនសង្ស័យខាងលើរួមមានទី១-ឈ្មោះ គ្រី ម៉ុងហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៧៣ ក្រុម៦ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជួញដូរ សម្រួលឲ្យប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់) ទី២-ឈ្មោះ គឹម ករុណា អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ទី៣-ឈ្មោះ ចន ភិរះ  ហៅរ៉ា ហៅម៉ាប់ ហៅសិទ្ធ ហៅយក្ស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរយោធា ស្នាក់នៅពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងទី៤-ឈ្មោះ ខូវ ចាន់សិលា ភេទប្រុសអាយុ២២ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ទាំង៣នាក់ខាងក្រោមនេះជាប់ពីបទប្រើប្រាស់គ្រឿងញៀន) ។

លោក ម៉ក់ ហុង អធិការខណ្ឌបានប្រាប់ឲ្យដឹងថា ករណីឃាត់ខ្លួនក្រុមខាងលើនេះធ្វើឡើងកាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៧៣ ក្រុម៦ ផ្លូវបេតុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានសហការណ៍ល្អពីស្ត្រីជាម្តាយជនសង្ស័យឈ្មោះ គ្រី ម៉ុងហេង បានប្តឹងទៅនគរបាលខណ្ឌសែនសុខ ទើបកម្លាំងលោកចុះទៅបង្ក្រាបដោយឃាត់ខ្លួនបាន ៤នាក់ខាងលើនិងដកហូតបានកាំភ្លើងខ្លី K54 មួយដើមមាន ៨គ្រាប់និងសំបកគ្រាប់ចំនួន២ ថ្នាំញៀន ២កញ្ចប់ ជញ្ជីងថ្លឹង១ និងសម្ភារៈមួយចំនួនទៀត ។

លោកបានបន្តថា ក្រោយពីធ្វើការសាកសួរទៅលើឈ្មោះ គ្រី ម៉ុងហេង ពីរឿងដែលកាន់កាប់អាវុធខុសច្បាប់ខាងលើបានប្រាប់ថា កាំភ្លើងនេះខ្លួនបានទិញជាយូរមកហើយ ដោយទុកគំរាមបាញ់ម្តាយនិងឪពុកពេលបង្ខំឲ្យខ្លួនទៅបន្សាបគ្រឿងញៀននិងទុកសម្រាប់ពេលដែលសមត្ថកិច្ចចុះបង្រាប បើទាល់ច្រកនិងតដៃមិនខាន។

ក្នុងករណីបង្ក្រាបក្រុមជនសង្ស័យខាងលើនេះលោកវរៈសេនីយ៍ឯក ម៉ក់ ហុង ក៏បានឧបត្ថមថវិការផ្ទាល់ខ្លួនចំនួន៤០មឺុនរៀល ជាការលើកទឹកចិត្តដល់លោកអនុសេនីយ៍ទោ ដួង វណ្ណះ នាយប៉ុស្តិ៍ស្តីទីសង្កាត់ភ្នំពេញថ្មីដែលប្រឹងប្រែងក្នុងការបង្ក្រាបលើករណីនេះ៕

IMG-20160719-WA0192

IMG-20160719-WA0193

IMG-20160719-WA0195

IMG-20160719-WA0191

IMG-20160719-WA0188

IMG-20160719-WA0186

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print