រដ្ឋមន្រ្តីក្រសួងសាធារណការ ណែនាំឱ្យមន្ទីរសាធារណការខេត្តជួសជុលស្រាល ថែទាំប្រចាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលវេញ)ប្រវែង២០គីឡូម៉ែត្រ ដែលរងការខូចខាតធ្ងន់ធ្ងរ និងរ៉ាំរ៉ៃជាច្រើនឆ្នាំ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មុននឹងអាចឈានទៅអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជួសជុលស្រាល ថែទាំប្រចាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលវេញ)ប្រវែង២០គីឡូម៉ែត្រ ដែលរងការខូចខាតធ្ងន់ធ្ងរ និងរ៉ាំរ៉ៃជាច្រើនឆ្នាំ។

អ្នកនាំពាក្យរូបនេះ​ បានបន្ថែមទៀតថា​ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានកែលម្អស្ថានភាពផ្លូវ ភ្ជួរ កៀរ កិន បង្ហាប់ ដើម្បីសម្រួលចរាចរណ៍ និងដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋលើកំណាត់ផ្លូវនេះក្នុងល្បឿនមធ្យម ដោយសម្រេចបានប្រវែងជាង ៦គីម៉ែត្រហើយ​​ គិតត្រឹមថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០២៤ម្សិលមិញនេះ​។

...

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ​ បានបន្តថា​ យើងខ្ញុំសូមការយល់យោគ អាធ្យាស្រ័យនូវរាល់ការរំខាននានា ក្នុងកំឡុងពេលអនុវត្តការងារខាងលើនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print