កីឡាករ Cristiano Ronaldo ខ្សែ ប្រយុទ្ធរបស់ក្លិប Real Madrid បានប្តេជ្ញា ចិត្តថាគាត់នឹងលេងឲ្យ បានកាន់តែល្អថែមទៀតនៅក្នុងរដូវកាលថ្មីក្រោយពេលជាសះស្បើយពីរបួស ។
...
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះបានរង របួសពេលប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធីយូរ៉ូឆ្នាំ២០១៦ជាមួយនឹងក្រុមជម្រើសជាតិ បារាំង ។ គាត់បានរងរបួសជង្គង់នៅតង់ទី១ ហើយត្រូវបានប្តូរចេញផងដែរ ប៉ុន្តែក្រុម ជម្រើសជាតិព័រទុយហ្គាល់នៅតែមានលទ្ធភាពឈ្នះជើងឯកពីប្រទេសបារាំងបាននៅទីបញ្ចប់ ។
Ronaldo បានថ្លែងនៅក្នុងវីដេអូមួយ ដែលគាត់បានបង្ហោះក្នុងគណនី Instagram របស់គាត់ថា “សួស្តីអ្នកទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ។ ខ្ញុំចង់ប្រាប់ពួកគាត់ទាំងអស់គ្នាថាអ្វីៗទាំងអស់បានប្រសើរហើយខ្ញុំនឹងអាច វិលត្រឡប់មកលេងវិញបានកាន់តែខ្លាំងជាងមុនទៅទៀត” ៕
ដោយ៖ ដេវីត
...