Swansea នាំយកអ្នកចាំទីអូស្រ្តាលី Mark Birighitti មកកាន់អង់គ្លេស Premier League

ចែករំលែក៖

ក្លិបបាល់ទាត់ Swansea បានចុះហត្ថលេខាទិញអ្នកចាំទីអន្តរជាតិអូស្រ្តាលី Mark Birighitti មកកាន់ក្របខ័ណ្ឌអង់ គ្លេស Premier League រដូវកាលក្រោយដោយគ្មានតម្លៃខ្លួនផ្ទេរនោះទេ។

...

កីឡាករវ័យ២៥ឆ្នាំរូបនេះបានសម្រេច ចិត្តចុះហត្ថលេខាលេងឲ្យក្រុម Swansea ដែលកំពុងតែដឹកនាំដោយលោក Francesco Guidolin រយៈពេល២ឆ្នាំបន្ទាប់ពីចាកចេញពីក្រុម Newcastle Jets របស់អូស្រ្តាលី ។ Mark Birighitti ក្លាយទៅជាអ្នកចាំទីទី៤ នៅក្នុងក្រុម Swansea ដោយត្រូវប្រកួតប្រជែងយកតំណែងលេងទី១ពីអ្នកចាំទី៣រូបទៀតដូចជាអ្នកចាំទីជម្រើសជាតិប៉ូឡូញ Lukasz Fabianski, Kristoffer Nordfeldt និង Gerhard Tremmel។

Mark Birighitti ធ្លាប់លេងនៅក្រោម ការដឹកនាំរបស់លោក Gabriele Ambrosetti ជំនួយការគ្រូបង្វឹករបស់លោក Francesco Guidolin នៅក្នុងប្រទេសអុីតាលី ។

កីឡាករMark Birighitti បាននិយាយ ថា “ខ្ញុំធ្លាប់បានធ្វើការជាមួយនឹងលោក Gabrieleនៅក្នុងក្រុម Varese ប្រទេស អុីតាលី។ នៅទីនោះគាត់ធ្លាប់ធ្វើជានាយកផ្នែកកីឡា។ គាត់គឺជាមនុស្សអស្ចារ្យម្នាក់ ដែលខ្ញុំចង់ធ្វើការជាមួយគាត់ទៀត។ មុនពេលមកកាន់ទីនេះខ្ញុំដឹងច្បាស់ថាវាមានការប្រកួតប្រជែងខ្លាំងណាស់ដើម្បីបាន ជម្រើស១១នាក់ដំបូង ប៉ុន្តែនៅក្នុងគម្រោង របស់ខ្ញុំនោះគឺខ្ញុំនឹងចូលរួមហ្វឹកហាត់ហើយធ្វើឲ្យយ៉ាងណាដើម្បីឲ្យបានល្អប្រសើរ ជាងពួកគេ”៕

13814662_1157947090928417_644159538_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print