ព័ត៌មានបឋម ៖ លោក អធិការដ្ឋាននគរបាលស្រុកក្រគរ បញ្ជាក់ថា ករណីរថភ្លើងបុករថយន្តក្រុងរបួស៥នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ជាបឋម នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ កើតត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើរ ពុំមានអ្នកស្លាប់នោះទេ មានអ្នករងរបួសស្រាលធ្ងន់ចំនួន០៥នាក់ ប្រជាពលរដ្ឋ និងស្ថាប័នមានសមត្ថកិច្ចបានជួយអន្តរាគមរួចរាល់ហើយ នៅឡើយតែរថភ្លើង និងរថយន្តនៅរមូជាប់គ្នានៅឡើយ ។

លោក អធិការ បញ្ជាក់ទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង និងរថយន្តក្រុងដឹកអ្នកដំណើរខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវដែក ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក បញ្ជាក់បន្ថែមថា ហេតុការណ៍ខាងលើនេះ បានកើតឡើងខណៈរថយន្តក្រុងកំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលឲ្យគាប់ជាប់តែម្ដង ។

...

លោក បញ្ជាក់បន្ថែមទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ស្ថិតក្នុងការស្រាវជ្រាវនៅឡើយ កត្តាសំខាន់យើងជួយជនរងរបួសសិន រង់ចាំអានព័ត៌មានលំអិត……៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print