Lavia របស់ Chelsea ត្រូវអវត្តមានសម្រាប់រដូវកាលនេះដោយសាររបួសសរសៃពួរ

ចែករំលែក៖

ខ្សែបម្រើ Romeo Lavia របស់ក្រុមតោខៀវ Chelsea នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីទទួលរងនូវរបួសដ៏រុំារ៉ៃ ដែលមិនងាយនឹងជាសះស្បើយភ្លាមៗក្នុងរបួសសរសៃពួរ។ នេះបើយោងតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃព្រហស្បតិ៍។

 កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានរងរបួសអំឡុងពេលបង្ហាញខ្លួនលើកដំបូងរបស់ Chelsea ដែលជាជ័យជម្នះ លើក្រុមCrystal Palace កាលពីចុងខែធ្នូ។

 អតីតកីឡាករ Manchester City និង Southampton វ័យ២០ឆ្នាំរូបនេះបានចូលរួមជាមួយ Chelsea កាលពីខែសីហាក្នុងកិច្ចសន្យារយៈពេល៧ឆ្នាំក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ៥៥លានផោន (៦៩.៣លានដុល្លារ)

 បច្ចុប្បន្ន Chelsea ឈរនៅលេខរៀងទី១១ ក្នុងតារាង Premier League នឹងត្រូវទទួលក្រុមភ្ញៀវ Burnley នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (រូបភាព Reuters/CNA)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print