ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយលោកជំទាវ សុង វណ្ណា ចំពោះមរណភាពរបស់ឯកឧត្តម លន់ ណេត ទីប្រឹក្សាក្រសួងមហាផ្ទៃ ជាទីគោរពស្រលាញ់បំផុត!

ចែករំលែក៖

ភ្នំពេញ : ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន

លោកជំទាវ សុង វណ្ណា ព្រមទាំងក្រុមគ្រួសារ

លោកជំទាវ និងក្រុមគ្រួសារ ជាទីរាប់អាន!

ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់ឯកឧត្តម លន់ ណេត ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលត្រូវជាស្វាមី របស់លោកជំទាវ បានទទួល មរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣៨ នាទីយប់ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយលោកជំទាវ និងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ ព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បងនូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម មួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ប្រជាជន លើសពីនេះ ឯកឧត្តម មានស្នាដៃច្រើនរាប់មិនអស់ ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបាត់បង់នូវ ពុទ្ធសាសនិកមួយរូប ដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្លួននៅក្នុងព្រះពុទ្ធសាសនា។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម លន់ ណេត បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print