ស្រុក និងក្រុងចំនួន២ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់រលំផ្ទះ និងតូបអាជីវករជាច្រើន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់ស្រុក/ក្រុងចំនួន២ជាប់ជាយដែនកម្ពុជា ថៃបណ្តាលរលំផ្ទះ និងភោជនីយដ្ឋានជាច្រើនតូបនៅអាងអូរខៃដនត្រូវបានប៉ើងនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤មានក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ។
អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា នៅក្រុងប៉ោយប៉ែតនៅចំណុចអាងអូរខៃដនឋិតក្នុងភូមកូនដំរីសង្កាត់និមិត្តមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ើងតូបអ្នកលក់ដូរគ្រឿងក្លែមនៅតាមរបងអាង និងកញ្ចុះបណ្ដែតលើទឹកបណ្តាលខូចខាតអស់ស្ទើទាំងស្រុង នៅក្នុងហេតុការនោះគេឃើញវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ជួយរុះរើរៀបចំជួសជុលឡើងវិញ។
អាជ្ញាធរបញ្ជាក់បន្ថែមថា ដោយឡែកនៅស្រុកម៉ាឡៃមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលរលំផ្ទះប្រជាពលរដ្ឋទាំងស្រុងផ្ទះចំ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីដែលមានបណ្តោយ៦ម៉ែត្រនិងទទឹង៤ម៉ែត្រនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ហើយនៅក្នុងហេតុការនោះគេឃើញមានកម្លាំងនគរបាលវរការពារព្រំដែនលេខ៨៩១ចុះជួយអន្តរាគមន៍រុះរើកសាងឡើងវិញ។
សួមរំលឹកថា នៅក្នុងខេត្តបន្ទាយមានជ័យរយៈពេល២ថ្ងៃនេះគេឃើញមានភ្លៀងកកខែមានខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ស្រុកចំនួន៣/ក្រុងខូចខាតផ្ទះសម្បែងជិត៦០ខ្នងផ្ទះមានក្រុងសិរីសោភ័ណជាង៥០ខ្នងផ្ទះ និងក្រុងប៉ោយប៉ែតរម្មណីយដ្ឋានតូបជាច្រើនត្រូវបានប៉ើងនិងស្រុកម៉ាឡៃរលំផ្ទះ១ខ្នងទាំងស្រុងនៅពេលនេះអាជ្ញាធរនិងកងកម្លាំងបានចុះជួយអន្តរាគមន៍រុះរើនិងជួសជុលជួនប្រជាពលរដ្ឋឡើងវិញផងដែរ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print