សមាភាពជម្រេីសជាតិកីឡាករកីឡាការិនីកីឡាទូក​ ២៦រូបបានប្រកាសលិទ្ធផលត្រៀមចូលជំរុំហ្វឹកហាត់ប្រមូលផ្តុំត្រៀមការប្រកួតអន្តរជាតិ

ចែករំលែក៖

​ ភ្នំពេញ​ ៖ សមាភាពកីឡាករកីឡាការិនីកីឡាទូក ដែលឆ្លងកាត់ការធ្វើតេសយ៉ាងយកចិត្តទុកដាក់ ក្រោមអនុសាសន៍ណែនាំពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានប្រកាសជាផ្លូវការ គឺមានបេក្ខភាព២៦រូបបានជាប់ជាជម្រើសជាតិទូកហ្វឹកហាត់ត្រៀមការប្រកួតលក្ខណៈអន្តរជាតិ លើប្រភេទកីឡាទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង។
​ លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា កីឡាករកីឡាការិនីជម្រើសជាតិ២៦រូប ដែលបានប្រកាសជាផ្លូវការ បន្ទាប់ពីធ្វើតេសសម្រិតសម្រាំងតាមការណែនាំរបស់ថ្នាក់ដឹកនាំ នឹង ធ្វើការប្រមូលផ្តុំហ្វឹកហាត់ចាប់ពីថ្ងៃទី២២ ខែ មេសា ដល់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤។
​ លោកអគ្គលេខាធិការរង គង់ សុភាព បានគូសបញ្ជាក់ថា ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិទូក ក្រោមការឧបត្ថម្ភពីក្រសួងអប់រំយុវជននិងកីឡានេះ នឹងធ្វើការហ្វឹកហាត់នៅទីរួមខេត្តស្វាយរៀង នៃទីលានទន្លេវៃគោដែលជាទីលានថ្មីរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។
​ ក្រុមកីឡាករកីឡាការិនីជម្រើសជាតិទាំង២៦រូបនេះ មានសមាសភាពកីឡាករ២៦រូប និងកីឡាការិនី៦រូប ក្នុងនោះគឺមានហ្វឹកហាត់ប្រភេទទូកប្រពៃណីទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង។
​ គួរបញ្ជាក់ថា ក្រុមកីឡាករកីឡាការិនីទូកជម្រើសជាតិទូកដែលមាននៅក្នុងបញ្ជីប្រកាសផ្លូវការនេះ ពួកគេនឹងត្រូវហ្វឹកហាត់បង្កើតសមត្ថភាពជាមួយគ្រូបរទេសមីយ៉ាន់ម៉ា និងគ្រូជនជាតិជប៉ុន ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ៕ ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print