ភ្នំពេញ ៖ លោក សុខ ឥសាន នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានលើកឡើង ការផ្ទុះគ្រាប់បែកលើហ្វូងបាតុកម្មកាលពីឆ្នាំ១៩៩៧ ជាការទទួលខុសត្រូវរបស់បាតុកម្មអនាធិបតេយ្យប្រឆាំងការបោះឆ្នោត។
លោក ហ៊ាក់ដូចចំអកអោយបុគ្គលប្រឆាំងថា នៅកម្ពុជាខិតខំរកបានលុយប៉ុន្មានដាក់ហោប៉ៅបានទាំងអស់ មិនគាប់ចិត្តទេ ចង់ទៅរស់នៅបរទេស ខិតខំរកលុយបានប៉ុន្មាន មិនបានទុកក្នុងហោប៉ៅទេ គឺត្រូវយកទៅបង់អស់ៗ ទើបដឹងខ្លួន។ នៅប្រទេសប្រជាធិបតេយ្យរកដើម្បីបង់ឲ្យរដ្ឋ នៅប្រទេសសេរីរកបានប៉ុន្មានយកខ្លួនឯងនិងចាយខ្លួនឯងទាំងអស់។
លោកបន្តថា ៖ ការយករឿងឯកជនភាពរបស់បុគ្គលគេមកផ្សាយជាសាធារណៈ គឺជារឿងអសីលធម៌និងប្រាស់ចាកក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ការកកូកកាយយករឿងឯកជនភាពរបស់បុគ្គលមកផ្សាយជាសាធារណៈដោយមិនសុំអនុញ្ញាតពីសាម៉ីជនគេ គឺជាក្រមសីលធម៌របស់វិទ្យុប្រតិកិរិយានិងប្រព័ន្ធផ្សព្វផ្សាយឥតពូជ។
លោកលើកឡើងថា ៖ ករណីមួយទៀត ការប្តេជ្ញាថានឹងចូលស្រុកវិញ គឺជាការសន្យានយោបាយ មិនពិតប្រាកដឡើយ។ ការថានឹងវិលចូលស្រុក គឺជាការចូលស្រុកនៅក្នុងអារម្មណ៍របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម តែមិនមានការពិតទេ។ ការប្រកាសថានឹងចូលស្រុកថ្ងៃនេះ ថ្ងៃនោះ គឺជាឧបាយកលឲ្យសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ចូលគុក។
លោក សុខ ឥសាន បន្ថែមទៀតថា ៖ ការប្រុងជើងការការពារឯករាជ្យនិងអធិបតេយ្យជាតិ គឺជាតួនាទីភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធនិងរាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ ឥសាន អស់សំណើចយ៉ាងខ្លាំងថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជាមនុស្សមហាកំសាក ការចូលស្រុកមិនអាចកើតមានឡើងជាក់ស្តែងទេ វាគ្រាន់វោហាសាស្ត្រនយោបាយប៉ុណ្ណោះ ៕