មួយយប់ជនសង្ស័យលួចម៉ូតូ២គ្រឿងក្នុងពេលនិងទីតាំងតែមួយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូចំនួន២គ្រឿង ក្នុងពេលតែមួយ ទីតាំងតែមួយ ក្នុងដីឡូត៍ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះយកទៅបាត់ដោយសុវត្តិភាព លុះរហូតដល់វេលាម៉ោង៤ និង១៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ទើបដឹងថាបាត់ម៉ូតូ២គ្រឿង ជនរងគ្រោះនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ។

...

ម៉ូតូទាំង២គ្រឿងដែលជនសង្ស័យលួចយកទៅបាត់មួយគ្រឿងម៉ាក PULSHAR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-0094  មានម្ចាស់ ជាកម្មសិទ្ធរបស់ឈ្មោះ ណេត ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ នៅផ្សារព្រៃទា ស្នាក់នៅ ផ្ទះជួលជាន់ទី២ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាគុប ជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1R-5011 មានម្ចាស់ ជាជនរងគ្រោះ ឈ្មោះ ប៉ាល់ ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលជាន់ទី២ ផ្ទះជួលខាងលើ មានស្រុកកំណើតភូមិសេដ្ឋី ឃូំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

តាមសម្តីជនរងគ្រោះទាំង២នាក់ខាងលើបានឲ្យដឹងថា រាល់ថ្ងៃម៉ូតូចតទុកដាក់ចាក់សោ នៅក្នុងដីឡូត៍ផ្ទះជួលខាងលើរួចឡើងទៅសម្រាកនៅជាន់លើ ។ លុះរហូតដល់យប់ថ្ងៃកើតហេតុ ម៉ូតូចតទុកដាក់ដូចសព្វដង ហើយនាំគ្នាឡើងទៅសម្រាក រហូតដល់វេលាម៉ោង៤ និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ភ្ញាក់ពីដំណេកចុះមកក្រោមស្រាប់តែមិនឃើញម៉ូតូ២គ្រឿង ទ្វាររបងត្រូវបានរបើកទៀត ទើបផ្អើលឆោឡោ ។

ក្រោយពីដឹងថា ម៉ូតូត្រូវបានជនសង្ស័យលួច២គ្រឿងទៅបាត់ហើយ ទើបនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

image2

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print