តុលាការប្រកាសសាលក្រមលើចិនតៃវ៉ាន់៦នាក់ ករណី រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជិត៨០០ គីឡូក្រាម នៅថ្ងៃទី០១ ខែមេសា ម្សិលមុិញនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សុក កែវបណ្ឌិត ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៤ បានសម្រេចបើកសវនាការលើចិនតៃវ៉ាន់៦នាក់ ជាប់ចោទពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ៧៨០ គីឡូក្រាម ក្រោយពីបញ្ចប់សវនាការលោកចៅក្រមប្រធានក្រុមប្រឹក្សាបានកំណត់យកថ្ងៃទី០១ ខែមេសាឆ្នាំ២០២៤ ដើម្បីប្រកាសសាលក្រម។

ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។ បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី (DEA) កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់) ១ក្រុម បានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ២ក្រុម ។
ក្រុមទី១.នៅវេលាម៉ោង២ និង៣០យប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ជាលទ្ធផល ឃាត់ជនសង្ស័យ២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់): ១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ , ២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ និងចាប់យកវត្ថុតាង :
១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ  ស្មើទម្ងន់ ៧៨៩.៧៨១ ក្រាម ។
២.រថយន្ត១គ្រឿង ទូរស័ព្ទ ២គ្រឿង ។
ក្រុមទី២ : នៅវេលាម៉ោង ០៧:៣០(ព្រឹក) ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លទ្ធផល ៖ ក.ឃាត់ជនសង្ស័យ៤ នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) : ១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ។
២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩ ។
៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។
៤.ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨ ។

...

ខ.ចាប់យកវត្ថុតាង ៖ រថយន្ត ០៣គ្រឿង ម៉ូតូ ០២គ្រឿង ទូរស័ព្ទ ០៥គ្រឿង ,គណនីធនាគារ ០៨គណនី ។សរុបលទ្ធផល ៖
១.ឃាត់ខ្លួនជនសង្ស័យទាំងអស៦ នាក់ជាជនជាតិចិន (តៃវ៉ាន់) ។
២.ចាប់យកវត្ថុតាង ៖ សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ ដុំ ស្មើទម្ងន់ ៧៨៩.៧៨១ ក្រាម ។ រថយន្ត៤គ្រឿង ម៉ូតូ២គ្រឿង ទូរស័ព្ទ៧ គ្រឿង
.គណនីធនាគារ ៨ គណនី ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print