ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនា ដោយហេតុថា កម្ពុជា បានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ច សម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តកាន់តែល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា ព្រះរាជាណាចក្រនៃកាលានុវត្តភាព! ៕
...