ខេត្តបាត់ដំបង÷ បុរសម្នាក់បានជិះម៉ូតូយកទៅដុតចោលនៅខាងមុខវិមានឯករាជ្យដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចខាងមុខបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូម៉ាកសូម័រ០១គ្រឿងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឈប់ម៉ូតូរួចយកដែកកេះដុតអោយឆេះរួចដើរចូលក្នុងវត្តបាត់តែម្តង។
...
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដែលដាក់គោលដៅផាកនៅក្បែរនោះបានយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ៕ដោយ÷ចន្ទ លីហ្សា