Update: រញ្ជួយដីនៅតៃវ៉ាន់ ចំនួនអ្នកស្លាប់ និងរបួសកើនឡើងយ៉ាងខ្លាំង

ចែករំលែក៖

អាជ្ញាធរតៃវ៉ាន់បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងមួយបានកើនឡើងដល់ 7 នាក់ ខណៈមនុស្ស 711 នាក់បានរងរបួស និង 77 នាក់បានជាប់គាំងក្រោមគំនរអគារបាក់បែក។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់ដល់កោះតៃវ៉ាន់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងខាងលើ។ លោក Kishida បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «ខ្ញុំសោកស្តាយខ្លាំងណាស់ដែលបានឮអំពីការរញ្ជួយដី»។
ការរញ្ជួយដីកម្រិត 7.4 រ៉ិចទ័រ ដែលបានអង្រួនកោះតៃវ៉ាន់នៅព្រឹកថ្ងៃទី 3 ខែមេសា គឺជាការរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារកោះនេះក្នុងរយៈពេលយ៉ាងហោចណាស់ 25 ឆ្នាំកន្លងមក។ ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញសម្រាប់ភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីន ប៉ុន្តែក្រោយមកត្រូវបានដកចេញ។
ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅជិតទីក្រុង Hualien ។ ក្នុងចំណោមមនុស្ស 7 នាក់ដែលបានស្លាប់គិតត្រឹមរសៀល ថ្ងៃទី 3 ខែមេសា (ម៉ោងក្នុងតំបន់) មនុស្ស 3 នាក់ត្រូវបានកិនស្លាប់ដោយថ្មខណៈពេលដែលឡើងភ្នំជុំវិញ Hualien ហើយអ្នកបើកបរឡានដឹកទំនិញម្នាក់បានស្លាប់នៅក្នុងការរអិលបាក់ដី។
ទូរទស្សន៍តៃវ៉ាន់បានបង្ហាញពីទិដ្ឋភាពនៃការដួលរលំអគារនៅ Hualien ។ បុគ្គលិកមន្ទីរពេទ្យតៃប៉ិ Chang Yu-Lin អាយុ 60 ឆ្នាំបាននិយាយថា “ការរញ្ជួយដីមានកម្លាំងខ្លាំង។ វាមានអារម្មណ៍ដូចជាផ្ទះហៀបនឹងដួលរលំ” ។
មេដឹកនាំជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់លោក Lai Ching-te ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅ Hualien នៅថ្ងៃទី 3 ខែមេសា ដើម្បីត្រួតពិនិត្យស្ថានភាព ជួយសង្គ្រោះបន្ទាន់៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print