មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសស្រាល ករណីរថយន្តដឹកដីបើកជែងដេញគ្នាពេលយប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ស្ត្រីម្នាក់ស្លាប់និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈរថយន្តបែនដឹកដី២គ្រឿងបើកដេញគ្នាពេលយប់កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅផ្លូវជាតិលេខ៥៦​ អា​ ស្ថិតភូមិតារាងបាល់​ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ថា.ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ី ម៉ៅ ភេទស្រី អាយុ៤៦ឆ្នាំ.មានកូនក្នុងបន្ទុកចំនួន ៣ នាក់រស់នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា.តាមសំដីប្តីជនរងគ្រោះបានឲ្យដឹងនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺគាត់២នាក់ប្តីប្រពន្ធត្រឡប់ពីហាត់ប្រាណនៅភ្នំខ្លាកូនថ្មីមកផ្ទៈវិញលុះដល់ចំណុចផ្លូវបំបែកជាបួនបានឈប់និងចិញ្ចើមផ្លូវបម្រុងឆ្លងផ្លូវមកខាងឆ្វេងដៃស្រាប់តែមានរថយន្តដឹកដី២គ្រឿងបើកបរប្រដេញគ្នាតាមបណ្តោយផ្លូវជាតិលេខ៥៦ទិសដីជើងមកត្បូងស្រាប់តែរថយន្តបែនដឹកដីពាក់ផ្លាក់លេខភ្នំពេញ3A.6039បានរ៉េចង្កូតមកបុករៈម៉ូតូ២គ្រឿងធ្វើឲ្យរថយន្តជ្រុលបុកជាប់សសរប៉ាណូខាងស្តាំដៃបណ្តាលកិនម៉ូតូ១គ្រឿងនិងមនុស្សស្លាប់ម្នាក់ក្រោមកង់រថយន្តខាងក្រោយស្តាំដៃនិងមនុស្ស២នាក់ទៀតរងរបួសស្រាលខូចខាតម៉ូតូ២គ្រឿងចំណែករថយន្តបែនដឹកដី១គ្រឿងទៀតបើកគេចទៅមុខបាត់។
លោកបានបញ្ជាក់ថាៈក្រោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តចុះពិនិត្យវាស់វែងហើយគ្រោះដែលកើតឡើងបង្កដោយរថយន្តបែនដឹកដី២គ្រឿងបើកបរជែងគ្នាទើបបណ្តាលបុករៈទៅលើអ្នកឈប់ម៉ូតូនៅចិញ្ចើមផ្លូវបណ្តាលស្លាប់ម្នាក់និងរបួស២នាក់ស្រាលដោយឡែកម៉ូតូ២គ្រឿង រងការខូចខាតក្រោយធ្វើការវាស់វែងរួចមន្ត្រីជំនាញបានយករថយន្តបង្កនិងម៉ូតូ២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដោយឡែករថយន្តដែលបើកបររត់គេចមួយគ្រឿងទៀតសមត្ថកិច្ចកគពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនបង្កគ្រោះថ្នាក់ដើម្បីអនុវត្តន៍តាមច្បាប់៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print