លោក គីស៉ីដា ហ្វឺមីអុ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន ផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ហ្វឺមីអុ (KISHIDA Fumio) បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក គីស៉ីដា ហ្វឺមីអុ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានសរសេរថា ៖ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ខ្ញុំសូមចូលរួមអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា។

កម្ពុជា និងជប៉ុនបានកសាងទំនាក់ទំនងមិត្តភាពដ៏រឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ការស្តារឡើងវិញ និងការ អភិវឌ្ឍកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលសម្តេចតេជោ និងខ្ញុំបានព្រមព្រៀងគ្នា កាន់តែមានភាពរីកចម្រើនឥតឈប់ ឈរដែលក្នុងនោះមិនត្រឹមតែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យថ្មីៗ ដូចជាវិស័យសន្តិសុខ ឌីជីថល និង ព័ត៌មានវិទ្យាផងដែរ។

មិត្តភាពរវាងប្រទេសយើងទាំងពីរ ត្រូវបានគាំទ្រតាមរយៈការផ្លាស់ប្តូរមិនត្រឹមតែរវាងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានរវាងស្ថាប័ ននីតិបញ្ញតិ វិស័យឯកជន និងរវាងប្រជាជននិងប្រជាជនផងដែរ។ ខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ការផ្លាស់ប្តូរ រវាងស្ថាប័ននីតិបញ្ញតិនៃប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍបន្ថែមទៀត។

ខ្ញុំសូមជូនពរដោយស្មោះអស់ពីដួងចិត្ត សូមសម្តេចតេជោ មានសុខភាពល្អ ការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន និងសូមឱ្យប្រជាជនកម្ពុជាមានសុភមង្គល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print