បង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏ធំនៅផ្ទះសំណាក់EM ក្នុងខណ្ឌមានជ័យ ដកហូតថ្នាំញៀនជាច្រើន

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនជាច្រើនកញ្ចប់តូចធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថក្រុងធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួជនសង្ស័យប្រុសស្រី២នាក់ នៅក្នុងផ្ទះសំណាក់យីហោEM នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២០ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់ត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

...

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញនិងលោក ថោង ពិសិដ្ឋ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ (មិនទាន់ប្រាប់អត្តសញ្ញាណ)ករណីជួញដូរគ្រឿងញៀន ។

លោកបន្តថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ សុខ ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី២.ឈ្មោះ ហុន ស្រីពិន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់កាហ្វេនៅផ្សារដីហុយ ទីលំនៅមិនពិតប្រាកដ ។

មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងាថា វត្ថុតាងចាប់យកពីជនសង្ស័យមាន ៖ ក្រាមសថ្លា ចំនួន៤១កញ្ចប់(ធំ០៤), ជញ្ជីងថ្លឹង ១, ដបសម្រាប់ជក់១, ក្រដាស់អាលុយមីញ៉ូម១ដុំ, ដែកកេះ ចំនួន៦, ថង់សម្រាប់ច្រកមួយចំនួន ។

ក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាំងខាងលើនេះ ត្រូវមន្ត្រីកងអាវុធហត្ថ បញ្ជូនទៅសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ព្រមទាំងបញ្ជាក់ថាកាំភ្លើងដែលដកហូតបាននោះ ជាកាំភ្លើងជ័រនោះទេ ៕

1dde3db5-bd2f-4609-852c-ae0a72bd78d0

6fa0276c-ad43-4eef-a136-779366843a1e

04c023de-0941-4ed1-b10a-637ade54b47a

ccd1ac2f-af76-4347-991c-688b658d9e75

45581155-efb7-4070-a70d-55deaafd6d36

f018322f-df19-49dc-bb5e-82391567d39f

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print