ក្រុមឡើងជើង Bayer Leverkusen បានបង្កើតប្រវត្តិសាស្ត្ររបស់ក្លិបក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup ជាមួយ Kaiserslautern ក្រោយពីយកឈ្នះក្រុម Fortuna Dusseldorf ដែលជាក្រុមកំពុងលេងនៅលីកទី២អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ មេសា ក្នុងលទ្ធផល៤ទល់០។
គ្រាប់ បាល់ របស់ Jeremie Frimpong និង Amine Adil បាន ជួយ ឲ្យ ក្រុម កំពូល តារាង Bundesliga Leverkusen នាំ មុខយ៉ាង ស្រួល ក្នុង រយៈ ពេល២០នាទី ។ បន្ទាប់មក Florian Wirtz បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងតង់ទី២ជាមួយនឹងគ្រាប់បាល់ទីពីររបស់គាត់ពីការស៊ុតបាល់ប៉េណាល់ទី ដើម្បីបញ្ចប់ការបង្ហាញដ៏លេចធ្លោរបស់ក្រុមខ្លាំងមួយនេះ។
ការឈ្នះពាន German Cup តែមួយគត់របស់ក្រុម Leverkusen ធ្លាប់ទទួលបានកាលពីឆ្នាំ១៩៩៣គឺជាពានរង្វាន់ដ៏សំខាន់ចុងក្រោយរបស់ក្លិប។
ចំណែកក្រុម Kaiserslautern បាន យក ឈ្នះ ក្រុម Saarbrucken នៅលីកលំដាប់ ទី៣ ក្នុង លទ្ធផល ២–០ ក្នុង វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ របស់ ពួកគេ កាលពី ថ្ងៃ អង្គារ។
Leverkusen របស់លោក Xabi Alonso នៅតែមិនស្គាល់ចាញ់ក្នុងរដូវកាលនេះ និងក្នុងការស្វែងរកដើម្បីឈ្នះពានរង្វាន់ចំនួន៣។ពួកគេមាន១៣ពិន្ទុដាច់នៅលើកំពូលតារាង Bundesliga ខណៈដែលពួកគេដេញតាមពីក្រោយការឈ្នះពានរង្វាន់លីកកំពូលអាឡឺម៉ង់ជាលើកទី១ និងជួបជាមួយក្រុម West Ham ក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League នៅចុងខែនេះ។
Leverkusen ចុងក្រោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ DFB-Pokal ក្នុងឆ្នាំ២០២០ នៅពេលដែលពួកគេបានចាញ់ Bayern Munich ៤–២។ រីឯក្រុម Dusseldorf ដែល ស្ថិត ក្នុង ចំណាត់ ថ្នាក់ លេខ៣ ក្នុងលីក កម្រិត ទី ពីរ បាន សង្ឃឹម ថា នឹង ឈានដល់ វគ្គ ផ្តាច់ ព្រ័ត្រ នៃ ការ ប្រកួត Germany Cup ជា លើក ដំបូង ចាប់ តាំង ពី ឆ្នាំ១៩៨០មក។
ការ ប្រកួតវគ្គផ្តាច់ព្រ័ត្រ Germany Cup រវាង Leverkusen និង Kaiserslautern នឹងធ្វើឡើង នៅ ថ្ងៃ ទី២៥ ខែ ឧសភា នៅOlympiastadion ក្នុង ទីក្រុង Berlin ៕ (រូបភាព ៖ BBC Sport)