ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!
ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែមេសាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៩នាក់ និងបានកើតឡើងចំនួន ០៧លើក (យប់ ០៥លើក) ក្នុងនោះស្លាប់ ០៤នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៩នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ០៤នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៤នាក់ (យប់ ០៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់, ធ្ងន់ ០២នាក់, ស្រាល ០៣នាក់) , មិនគោរពសិទិ្ឋ ០២លើក (ស្លាប់ ០២នាក់, ធ្ងន់ ០០នាក់, ស្រាល ០២នាក់) និងមិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់)។
ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែមេសា បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤២៨គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ១៣៥គ្រឿង និងម៉ូតូ ២៩២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៦គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ១០៥គ្រឿង និងម៉ូតូចំនួន ២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ថ្ងៃ ពីថ្ងៃទី១-០៤ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,៧៤០គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ៤៥៤គ្រឿង ម៉ូតូ ១,២៨០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៣៧០គ្រឿង, រថយន្តធំ ០៦គ្រឿង, រថយន្តតូច ៣២៩គ្រឿង និងម៉ូតូ ១,០៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា