Liverpool បន្តឈរកំពូលតារាង ខណៈ Chelsea វាយបកយកឈ្នះ Man Utd ចុងម៉ោង

ចែករំលែក៖

លោក Jurgen Klopp បានសរសើរកីឡាករ Alexis Mac Allister សម្រាប់គ្រាប់បាល់ល្អប្រចាំការប្រកួតដែលបានជួយLiverpool យកឈ្នះលើក្រុម Sheffield United ៣ទល់១ និងបន្តគ្រប់គ្រងកំពូលតារាង Premier League ក្នុងការប្រជែងដណ្តើមពានរដូវកាលនេះ។

 ក្រុមហង្សក្រហម Liverpool កាន់តែលេងស៊ីចង្វាក់គ្នាក្នុងការប្រកួតជាមួយក្រុមបាតតារាង Sheffield United ដែលបានបំប៉ោងសំណាញ់ទី៣គ្រាប់ និង១គ្រាប់របស់ក្រុមភ្ញៀវដែលជាការភ្លាត់ស្នៀតចូលទីខ្លួនពីសំណាក់ក្រុមម្ចាស់ផ្ទះហង្សក្រហម។

 ក្រុម Liverpool បានទទួលការនាំមុខនៅនាទីទី១៧នៅពេលដែល Darwin Nunez បានទាត់បាល់ផុតដៃអ្នកចាំទី Ivo Grbicគ្រាប់ទី២រកបានដោយ Mac Allister ដែលបានចូលរួមជាមួយ Liverpool ក្នុងតម្លៃ៣៥លានផោនពី Brighton កាលពីរដូវក្តៅមុនបានស៊ុតបាល់បាល់ហ្វ្រីឃីកនៅនាទីទី៦៧។ រី Cody Gakpo ជាអ្នកបន្ថែមគ្រាប់ទី៣ នៅនាទីទី៩០ ខណៈដែល Liverpool ត្រលប់មកកំពូលតារាងវិញ។

 ទោះបីជាមានការគ្រប់គ្រងការប្រកួតរហូតដល់៨៤ក្នុងតង់ទី១ និងខ្ជះខ្ជាយឱកាសជាច្រើនក៏ដោយក៏ម្ចាស់ផ្ទះបានតាមស្មើនៅនាទីទី៥៨ ខណៈដែលការតែតបាល់របស់ Gustavo Hamer បានលោតចេញទៅចំកីឡាករ Conor Bradley ហើយចូលទៅក្នុងសំណាញ់ទីខ្លួនឯងដែលជាបាល់ Own Goal

 លទ្ធផលនេះបានធ្វើឱ្យហង្សក្រហមនាំមុខក្រុម Arsenal ចំនួន២ពិន្ទុ និងនាំមុខក្រុមម្ចាស់ជើងឯក Manchester City ចំនួន៣ពិន្ទុខណៈដែលនៅសល់ការប្រកួតលីកចំនួន៨ទៀត។ សំខាន់ ជាង នេះ ទៅ ទៀត ក៏ រក្សា ជោគ វាសនា ពាន របស់ Liverpool នៅក្នុងប្រជែងកាន់តែមានទំនុកចិត្តក្នុងការលើកពានរដូវកាលនេះ ប្រសិនបើក្រុមនេះនៅបន្តឈ្នះគូប្រកួតទៀត។

 ប្រសិនបើ Liverpool យកឈ្នះ Manchester United, Crystal Palace, Fulham, Everton, West Ham, Tottenham, Aston Villa និង Wolves នោះ នឹងឈ្នះពាន Premier League ជាលើកទី២របស់ខ្លួន ហើយបញ្ជាក់ថាពួកគេជាជើងឯកលីគកំពូលអង់គ្លេសជាលើកទី២០។

ចំណែកក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះដ៏គួរឱ្យកត់សម្គាល់លើក្រុម Manchester United ក្នុងលទ្ធផល៤ទល់៣ បើទោះបីជាបានបោះបង់ចោលការនាំមុខពីរគ្រាប់ពីមុនក៏ដោយ។ កីឡាករ Cole Palmer គឺជាអ្នកស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនេះ។

 ក្រុមតោខៀវគឺជាក្លិបស៊ុតបញ្ចូលទីក្នុងប្រវត្តិសាស្ត្រ Premier League ប្រើពេល១០០នាទី និង៣៩វិនាទីបានធ្វើឱ្យ Man Utd បរាជ័យនៅ Stamford Bridge Man Utd បាននាំមុខមុន៩៩នាទីនិង១៧វិនាទី ដែលជាក្រុមចុងក្រោយគេដែលធ្លាប់នាំមុខក្នុងការប្រកួត Premier League ដែលពួកគេបានបន្តចាញ់។

 ការប្រកួតរវាងក្រុមល្បីទាំង២គឺក្រុមតោខៀវបាននាំមុខមុននៅនាទីទី៤ ជាការស៊ុតរបស់កីឡាករ Conor Gallagherក្នុងរយៈពេល១៩នាទី Palmer បានរកគ្រាប់បាល់នាំមុខគ្រាប់ទី២បន្ទាប់ពី Antony បានបង្កកំហុសទៅលើ Marc Cucurellaក្រុមភ្ញៀវ Man Utd ក៏តាមពីក្រោយវិញនៅនាទីទី៣៤ ដោយកីឡាករ Alejandro Garnacho ហើយ Bruno Fernandes រកបានគ្រាប់បាល់ទី២តាមស្មើវិញនៅនាទីទី៣៩។

 ចូលដល់ការប្រកួតតង់ទី២ ខ្សែប្រយុទ្ធ Garnacho រកបានគ្រាប់ទី២របស់គាត់ និងជាគ្រាប់បាល់ទី៣ឲ្យ Man Utd នៅនាទីទី៦៧ឲ្យក្រុមភ្ញៀវនាំមុខវិញ ប៉ុន្តែអ្វីប្រែប្រួលនៅពេលដែលក្រុមម្ចាស់ផ្ទះ Chelsea បានបន្តសម្រុកនៅចុងម៉ោងរហូតដល់ធ្លាយសំណាញ់ទី២គ្រាប់បន្ថែមទៀត ដែលជាការរកបានដោយ Palmer គឺនៅនាទីទី៩០+១០ ជាការស៊ុតបាល់ពិន័យប៉េណាល់ទី និងនៅនាទីទី៩០+១១ ពីការបញ្ជូនរបស់ Fernandez ធ្វើឲ្យចប់ការប្រកួត Chelsea យកឈ្នះ Man Utd ៤ទល់៣។

 លទ្ធផលនេះធ្វើឲ្យក្រុម Chelsea ទទួលបាន៣ពិន្ទុបន្ថែមឈរលេខ១០មាន៤៣ពិន្ទុ ខណៈដែល Man Utd ឈរលេខ៦មាន៤៨ពិន្ទុ ខណៈការប្រកួតក្នុងតំបន់ Top 4 កាន់តែឆ្ងាយ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print