នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស១០នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស១០នាក់រួមនិងឧបករណ៍ប្រើប្រាស់មួយចំនួនត្រូវកម្លាំងនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេទៅប្រមូលផ្តុំគ្នាជក់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ កាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

...

ការចុះបង្ក្រាបនេះដឹកនាំដោយលោក គួក សុខហួ អធិការរងខណ្ឌសែនសុខតំណាងលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងមន្ត្រីនគរបាលជាច្រើននាក់ទៀត។

លោកគួក សុខ ហួ អធិការរងខណ្ឌដែលដឹកនាំកម្លាំងចុះផ្ទាល់បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យលោកដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលនៅចំណុចខាងលើជាប្រចាំដោយធ្វើយ៉ាងណាដើម្បីកាត់បន្ថយនូវក្មេងៗដែលតែងតែមកប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននិងទប់ស្កាត់នៅរាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ ទើបលោកបានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលឈានដល់ការឃាត់ខ្លួនបានមនុស្ស១០នាក់និដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើការពិនិត្យរកសារធាតុញៀន៕

IMG-20160720-WA0091

IMG-20160720-WA0088

IMG-20160720-WA0089

IMG-20160720-WA0090

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print