នគរបាលប៉ុស្តិ៍ស្រះចក​ ឃាត់ខ្លួនស្រ្តី២នាក់​ ក្រោយធ្វើសកម្មភាពច្របាច់.ក ប្លន់យកក្រវិលមាស

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តី២នាក់ដែលជំនាញខាងទំលាក់យោ(យកខ្សែករកាឡៃ មកដូរមាស) ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នោះ បានធ្វើសកម្មភាពលួងល្មម ស្រី្តម្នាក់ឲ្យទៅកន្លែងស្ងាត់ រួចចាប់ច្របាច់ក គំរាមឲ្យដោះក្រវិលក្មេងស្រីអាយុជាង១ខួបទំងន់១ជីមាស បានសម្រេចហើយគេចខ្លួនបានរយះពេល២ថ្ងៃ ក៏ត្រលប់មកមន្ទីរពេទ្យគន្ធបុប្ផាវិញ ក៏ត្រូវស្រ្តីរងគ្រោះជាម្តាយរបស់ក្មេងស្រីរងគ្រោះឃើញនិងស្គាល់មុខនោះចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

...

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង១០ព្រឹក ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំទី៤ ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជាប់សង្ស័យទាំង២នាក់នេះ មិនទាន់ស្គាល់ឈ្មោះនោះទេ ព្រោះកំពុងឃាត់ខ្លួនសួរនាំ ។

មន្រ្តីដដែរ បានបន្ដទៀតថា នៅមុនពេលឃាត់ខ្លួនស្រ្តីសង្ស័យទាំង២នាក់នេះ គឺម្តាយក្មេងស្រីរងគ្រោះបានឃាត់យកមកឲ្យនគរបាលប៉ុស្តិ៍វត្តភ្នំ ដោយបានិយាយរៀបរាប់ថា កាលពី២ថ្ងៃមុនគាត់ បាននាំកូនស្រីរបស់គាត់មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយស្រ្តីសង្ស័យក៏បានមកនិយាយលេងជាមួយស្រ្តីរងគ្រោះនិងបានប្រើល្បិចឲ្យទៅកន្លែងស្ងាត់(តំបន់ប្លុកបឹងកក់)សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយក៏ចាប់បង្ខំឲ្យស្ត្រីរងគ្រោះដោះក្រវិលកូនស្រីបានសម្រេសហើយរត់គេចខ្លួនបាត់ ។ បន្ទាប់មកស្រាប់តែ២ថ្ងៃក្រោយមកនៅថ្ងៃទី២០ ខែកក្ដដានេះ ស្រ្តីសង្ស័យបានត្រលប់មកមន្ទីរពេទ្យគន្ធបុប្ផាវិញ ដើម្បីប្រើល្បិចបោកអ្នកផ្សេងទៀត ក៏ជួបនិងស្រ្តីរងគ្រោះនាំគ្នាចាប់ជនសង្ស័យជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណំុរឿងញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

image

image

image

image

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print